ប្រជាពលរដ្ឋ​ច្រើន​កុះករ​​​ដង្ហែ​សព​​​លោក កែម ឡី ​ទៅ​ស្រុក​កំណើត​

ស្រុកត្រាំកក់, ខេត្តតាកែវ-អ្នកកាន់ទុក្ខរាប់ម៉ឺនសែននាក់បាននាំគ្នាដង្ហែសពលោក កែម ឡី ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកកាលពីម្សិលមិញ ខណៈប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់ទៀតឈរអមតាមបណ្ដោយដងផ្លូវ ដើម្បីចូលរួមពិធីដង្ហែសពនេះដែលជាពិធីដង្ហែសពដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីពិធីដង្ហែព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ កាលពីឆ្នាំ២០១៣មក។ ពួកគេបានចេញមកសម្ដែងការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងវ័យ៤៦ឆ្នាំ ខណៈលោកកំពុងពិសាកាហ្វេពេលព្រឹកនៅស្តាម៉ាតដ៏ពេញនិយមមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា។ ទោះបីជាបុរសដែលត្រូវបានចាប់ខ្លួនចំពោះឃាតកម្មនេះអះអាងថា ខ្លួនសម្លាប់អ្នកវិភាគរូបនេះដោយសារខឹងរឿងជំពាក់ប្រាក់៣.០០០ដុល្លារមិនព្រមសងក្ដី ក៏មជ្ឈដ្ឋានជាច្រើននៅតែយល់ថា ការស្លាប់របស់លោក កែម ឡី ជាការវាយប្រហារទៅលើគោលការណ៍ប្រជាធិបតេយ្យដែលលោកបានធ្វើ ដើម្បីលើកកម្ពស់ក្នុងនាមជាអ្នកវិភាគ អ្នកស្រាវជ្រាវ អ្នកធ្វើអត្ថាធិប្បាយ និងជាអ្នករិះគន់រដ្ឋាភិបាល។ បន្ទាប់ពីចេញដំណើរពីវត្តចាស់ ក្នុងរាជធានីភ្នំពេញ នៅពេលព្រឹកព្រលឹមស្រាងៗ រថយន្តដឹកសពលោក កែម ឡី បានបើកយឺតៗដូចខ្យងវារកាត់ក្រុង និងតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានក្បួនរថយន្តទួរីស រថយន្តធុនតូច និងម៉ូតូប្រវែងរាប់គីឡូម៉ែត្រហែយឺតៗតាមពីក្រោយ មុនពេលទៅដល់ស្រុកកំណើតរបស់ម្ដាយលោកនៅក្នុងភូមិអង្គតាកុប ខេត្តតាកែវ នៅពេលព្រលប់។ ក្រុមអ្នកកាន់ទុក្ខ និងអ្នកឈរមើលនាំគ្នាគ្រវីរូបថតពោរពេញដោយស្នាមញញឹមរបស់លោក កែម ឡី រួមជាមួយទង់ជាតិ ទង់សាសនា និងបាច់ផ្កាឈូកដែលទើបតែកាត់ថ្មីៗ។ នៅពេលសាកសួរ អ្នកដែលចេញមកដង្ហែសពកាលពីម្សិលមិញ គ្មានអ្នកណាសង្ស័យឡើយ ពោលគឺពួកគេសុទ្ធតែជឿថា លោក កែម ឡី ស្លាប់ដោយសារលោកនិយាយត្រង់ចេញពីចិត្ត […]

The post ប្រជាពលរដ្ឋ​ច្រើន​កុះករ​​​ដង្ហែ​សព​​​លោក កែម ឡី ​ទៅ​ស្រុក​កំណើត​ appeared first on The Cambodia Daily.