ប្រទេស​​​កម្ពុជា​​​រារាំង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​របស់​​​អាស៊ាន​​​ស្តីពី​​​បញ្ហា​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​

យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ប្រទេសកម្ពុជាបានរារាំងសេចក្តី ព្រាងដែលគាំទ្រសាលដីការបស់តុលាការគាំទ្រដោយអង្គការសហប្រជាជាតិប្រឆាំងការអះអាងសិទ្ធិកាន់កាប់របស់រដ្ឋាភិបាលក្រុងប៉េកាំងលើសមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ហើយកំពុងជំរុញឲ្យមានការដកចេញឃ្លាប្រើជាប្រចាំពីមុនមក ដែលសម្តែងក្តីកង្វល់អំពីសកម្មភាពយោធានៅតំបន់ដែនទឹកនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលកាលពីសប្តាហ៍មុនចិនបានសន្យាផ្តល់ជំនួយជាងកន្លះពាន់លានដុល្លារឲ្យនោះបានលើកឡើងថា កម្ពុជាមិនចង់ជ្រៀតជ្រែកក្នុងជម្លោះបរទេសពាក់ព័ន្ធនឹងអធិបតេយ្យភាពឡើយប៉ុន្តែ អ្នកអង្កេតការណ៍មួយរូបបានលើកឡើងថា កម្ពុជាគួរតែ “ឈប់ជ្រៀតជ្រែក” នៅក្នុងករណីនោះ។ ទីភ្នាក់ងារព័ត៌មានបារាំង (AFP) បានរាយការណ៍ថា សេចក្តីថ្លែងការណ៍នេះត្រូវចេញកាលពីម្សិលមិញ មុនកិច្ចប្រជុំនៅក្នុងប្រទេសឡាវនៅថ្ងៃនេះរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី(Wang Yi) ប៉ុន្តែ ត្រូវបានថ្វើឲ្យខកខានដោយជម្លោះផ្ទៃក្នុង។ ទីភ្នាក់ងារព័ត៌មានបារាំងនេះបានរាយការណ៍បន្តថា ប្រទេសសមាជិកអាស៊ានទាំង១០បានចាប់ផ្តើមព្រាងសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធ ដោយសមាជិកភាគច្រើន គាំទ្រការអំពាវនាវឲ្យប្រទេសទាំងអស់ “គោរពដំណើរការការទូតនិងផ្លូវច្បាប់” បន្ទាប់ពីតុលាការការមជ្ឈត្តកម្មក្រុងឡាអេ (Permanent Court of Arbitration) បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដែនទឹករបស់រដ្ឋាភិបាលក្រុងប៉េកាំងលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១២ ខែកក្កដា។ ទោះជាយ៉ាងណា សេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍បានលើកឡើងថា ប្លុកក្នុងតំបន់នេះ”បានធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់” បន្ទាប់ពីកម្ពុជាបានវេតូការអំពាវនាវបែបនេះ មុនពេលជំរុញឲ្យដកចេញនូវឃ្លាគេសន្មតយកតាមជាទូទៅដែលបញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍មុនៗដែលសំដែងកង្វល់អំពីសកម្មភាពយោធានៅក្នុងដែនសមុទ្រនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរបស់មន្ត្រីការទូតអនាមិកមួយរូបថា “កម្ពុជាមិនគួរឲ្យជឿទេ។ ប្រទេសនេះកំពុងរារាំងឃ្លាស្តីអំពីមជ្ឈត្តវិនិច្ឆ័យនិងសកម្មភាពយោធា”។ មន្ត្រីការទូតមួយរូបផ្សេងទៀតដែលត្រូវបានប្រាប់ឲ្យដឹងត្រឹមតែថា មកពីប្រទេសឥណ្ឌូណេស៊ីនោះត្រូវបានដកស្រង់សម្តីថា “ផ្ទះរបស់យើងកំពុងតែរញ៉េរញ៉ៃ”។ មន្ត្រីការទូតមួយរូបដែលត្រូវដកស្រង់សម្តីដោយ AFP បានលើកឡើងថា ប្លុកនេះប្រហែលជាចេញសេចក្តីថ្លែងការណ៍ “ដែលមានការកែសម្រួលន័យពិតប្រាកដ” នៅប៉ុន្មានថ្ងៃខាងមុខនេះ។ សមាជិកពាក់កណ្តាលនៅក្នុងប្លុកនេះដែលមានដូចជាប្រទេសវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ និងប្រទេសហ្វីលីពីននោះបានអះអាងសិទ្ធិកាន់កាប់ខ្លះៗនៅសមុទ្រចិនខាងត្បូង។ សាលដីកាកាលពីថ្ងៃទី១២ ខែកក្កដា របស់តុលាការមជ្ឈត្តកម្មនេះបានធ្វើឲ្យប្រទេសចិនខឹងយ៉ាងខ្លាំង ដែលបីថ្ងៃក្រោយមកបានសន្យាផ្តល់ជំនួយជាង៥០០លានដុល្លារដល់ប្រទេសកម្ពុជារហូតដល់ឆ្នាំ២០១៨ ដោយនាំឲ្យមានការចោទប្រកាន់ថា ចិនកំពុងតែព្យាយាមទិញឥទ្ធិពល។ កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារព័ត៌មានស៊ិនហួ (Xinhua) […]

The post ប្រទេស​​​កម្ពុជា​​​រារាំង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​របស់​​​អាស៊ាន​​​ស្តីពី​​​បញ្ហា​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​ appeared first on The Cambodia Daily.