៤ វិធី​ព្យាបាល​ជំងឺ​ដោយ​ទឹក​

តើអ្នកជឿទេថាទឹកជាឱសថព្យាបាលរោគដ៏ពិសិដ្ឋបំផុតមួយដែលអ្នកអាចធ្វើដោយខ្លួនឯងបានមិនចាំបាច់រកគេជួយឡើយ ។

១ – គេងត្រាំក្នុងអាង

-រោគដែលត្រូវបំបាត់៖ ព្យាបាលអាការគេងមិនលក់ អារម្មណ៍ប្រែប្រួល រោគស្រងូតស្រងាត់និងផលប៉ះពាល់តាមរយៈការអស់រដូវ ។

៤ វិធី​ព្យាបាល​ជំងឺ​ដោយ​ទឹក​

 

– វិធីបំបាត់៖
បើកទឹកដែលត្រជាក់ជាងសីតុណ្ហភាពរាងកាយបន្តិចឱ្យពេញអាងរួចចុះទៅអង្គុយឬត្រាំប្រមាណជា ២០ នាទី ។ បើសីតុណ្ហភាពទឹកប្រែក្តៅត្រូវបន្ថែមទឹកថ្មីចូលដើម្បីរក្សាភាពត្រជាក់ឱ្យនៅកម្រិតដើម ។

២ – ត្រាំជើងក្នុងទឹកត្រជាក់ខ្លាំង
-រោគដែលត្រូវបំបាត់៖ រោគឈឺក្បាល សម្ពាធឈាមទាប គេងមិនលក់ ឧស្សាហ៍ផ្តាសាយរួមទាំងអ្នកដែលមានសរសៃឈាមប៉ោង ទឹកត្រជាក់ក៏អាចជួយស្តារសម្រស់ឱ្យស្អាតបានដែរ ។

៤ វិធី​ព្យាបាល​ជំងឺ​ដោយ​ទឹក​

 

-វិធីបំបាត់៖
ដាក់ទឹកត្រជាក់ខ្លាំងចូលទៅក្នុងអាងកម្ពស់ប្រមាណពាក់កណ្តាលកំភួនជើងរួចដាក់ជើងចូលត្រាំរហូតទាល់តែទទួលអារម្មណ៍ស្ពឹកឬទឹកលែងត្រជាក់ ។ នៅពេលឡើងពីទឹកហើយអ្នកត្រូវជូតជើងឱ្យស្ងួតស្រពាប់ៗរួចដើរឬរត់ត្រឹកៗដើម្បីភ្ញោចចរន្តឈាម ។

៣ – ស្អំក្តៅឆ្លាស់នឹងត្រជាក់
-រោគដែលត្រូវបំបាត់៖ ព្យាបាលអាការថ្លោះ គ្រេច អាការឈឺសន្លាក់ និង សាច់ដុំ ភ្ញោច ចរន្តឈាម ។

-វិធីបំបាត់៖
ច្រកទឹកក្តៅដាក់ចូលដប យកកំណាត់រុំឱ្យណែនរួចយកមកស្អំសាច់ដុំត្រង់កន្លែងណាដែលឈឺប្រមាណជា ៣-៤ នាទី ។ ស្អំឆ្លាស់គ្នាជាមួយទឹកកកខ្ចប់កំណាត់ ៣០-៦០ វិនាទី ធ្វើដដែលៗ ៥ ដងទៀតបិទបញ្ចប់ដោយការស្អំត្រជាក់ ។

៤ – ត្រាំជើងក្នុងទឹកក្តៅ
-រោគដែលត្រូវបំបាត់៖ បន្ថយអាការឈឺក្បាល ឈឺមួយចំហៀងក្បាល ណែនដើមទ្រូង ឈឺរដូវ បន្ថយភាពចុករួយដោយសារការដើរពាក់ស្បែកជើងកែងចោត ។

៤ វិធី​ព្យាបាល​ជំងឺ​ដោយ​ទឹក​

 

-វិធីបំបាត់៖
ចាក់ទឹកក្តៅចូលទៅក្នុងអាងរួចចាក់ទឹកត្រជាក់ចូលលាយឱ្យនៅក្តៅខ្លាំងតាមដែលអ្នកអាចទ្រាំបាន(បើដាក់ស្រា-សចូលដើម្បីជួយឱ្យឈាមរត់ស្រួលផងគឺកាន់តែបានទទួលផលលឿន) រួច ដាក់ជើងត្រាំប្រមាណជា ៣០ នាទី បិទបញ្ចប់ដោយការស្រោចទឹកត្រជាក់លើជើងរួចជូតឱ្យស្ងួត ៕

ប្រភព ៖ pmhotnews

  • ៤ វិធី​ព្យាបាល​ជំងឺ​ដោយ​ទឹក​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:សុខភាព
Tags: