អ្វីដែលកើតពីធម្មជាតិ គឺ​ហិន​ហោច​​អស់ហើយ​

​​ខេត្តព្រះសីហនុ ៖ ​កូន​​គ្រែង​​ឈាម​​តូច​​បំផុត ប្រមាណ​​២០០​គីឡូក្រាម​ ត្រូវ​​មន្ត្រី​ជំនាញ​ជលផល សហការ​កម្លាំងប៉ូលិស​​សេដ្ឋកិច្ច​ប្រឆាំង​បទល្មើស​ជលផល ធ្វើការ​​ចុះ​បង្ក្រាប​បាន​ ខណៈ​ត្រូវ​​ឈ្មួញ​កំពុង​រែង​​​ចំរាញ់​នៅ​លើ​ផែ ដើម្បី​សម្រាប់​​នាំ​​​ចេញទៅលក់ ​កាលពី​យប់​​ថ្ងៃ​ទី​២៤ ​កក្កដា ២០១៦ ស្ថិតត្រង់ចំណុច​​ផែ​​កោះ​ខ្យង ក្នុង​ឃុំ​អូ​ជ្រៅ ស្រុក​ព្រៃ​នប់ ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។

លោក​ឯម ភា​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ព្រៃ​នប់​ឱ្យ​​ដឹង​ថា កូន​គ្រែង​​បង្ក្រាប​បាន​នេះ គឺជា​កូន​គ្រែង​​ឈាម ខ្នាត​តូច​បំផុត រហូត​5000​គ្រប់​ក្នុង​១គីឡូក្រាម​ ។ ​កូន​គ្រែង​ឈាម​ខ្នាត​​នេះ គឺ​​មានតម្លៃ​ថ្លៃ​ដែល​ឈ្មួញ​លូច​ទិញ​នៅ​ក្នុង​តំបន់​នោះ​ ក្នុង​មួយ​គីឡូក្រាម​ជិត​២​ម៉ឺន​រៀល (ថ្លៃ​ជាង​កូន​គ្រែង​ខ្នាត​ធំ​) ដែល​មាន​តម្លៃត្រឹមតែ​ប្រាំ​ ទៅ​ប្រាំពី​ពាន់​រៀល​ប៉ុណ្ណោះ ។​

លោកនាយ​ផ្នែក​​បន្ត​ទៀត​​ថា កូន​គ្រែង​ទាំងនោះ បន្ទាប់​ពី​បង្ក្រាប​បាន ត្រូវកំលាំង​ជំនាញ​សហកា​​​នាំ​យក​ទៅ​លែង​នៅ​ក្នុង​ដែន​សហ​គមន៍​នេសាទ​ព្រៃ​នប់​២ ​ដែល​មាន​ទី​តាំង​​នៅ​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ។

បញ្ហា​កូន​គ្រែង​ឈាម ​នៅ​ក្នុង​ដំបន់​សមុទ្រ​កោះ​ខ្យង​ក្នុង​រយះ​ពេល​នេះ គេ​សង្កេត​ឃើញ​​មាន​មន្ត្រី​ជំនាញ ​ហាក់បីដូចជា​បញ្ចេញ​កណ្តាប់ដៃ​ខ្លួន​បង្ក្រាបបទល្មើស​កូន​គ្រែង​នេះ​បាន​ជា​បន្តបន្ទាប់ ទាំង​ផ្លូវ​គោ​ក ផ្លូវទឹក រហូត​បង្ក្រាប់​នៅ​លើ​ផែ ដែល​ឈ្នួ​ញ​កំពុងរៀប​នាំ​ចេញ ។ ហើយ​ការ​បង្ក្រាប់​របស់​ជំនាញ​នេះ​ ត្រូវ​​​គេ​សង្ឃឹមថា នឹង​បន្ត​ឱ្យ​ដូច​ភ្លៀងរលឹម មិនមែន​បង្ក្រាប​ដូច​ចំ​ម្អិ​ន​កំ​ពិស ដើម្បី​ទាញ​យក​ផលប្រយោជន​បុគ្គល​នោះទេ ​។