ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក ស្រវឹង​ពឹង​ឲ្យ​ជួយ​ជូន​ទៅ​ផ្ទះ ដូច​ពឹង​ឲ្យ​…

ខេត្តកំពត ៖ បុរស​​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ស្រុក​ដងទង់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ តាម​ពាក្យបណ្ដឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ថា​បាន​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ដងទង់ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។

សមត្ថកិច្ច​អាវុធហត្ថ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ម៉ៅ ពិសិដ្ឋ ហៅ អ៊ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​កេះ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​វរសេនីយទោ​ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុន​មាន​ករណី​ឈាន​ទៅ​រំលោភ​នារី​រង​គ្រោះ ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្គាល់គ្នា​តាម​រយៈ​លេង​ហ្វេ​ស​ប៊ុ​ក ដោយ​ឆាត​ទំនាក់ទំនង​រហូត​ដល់​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ទូរ​សព្ទ័​ទៅ​នាង​ដើម្បី​បបួល​នាង​ទៅ​ហូប​អី​ជាមួយ​គ្នា​នៅ​ក្នុង​ហាង​មួយ​ដែល​មាន​យីហោ​ឈ្មោះ​(​ចែ​ម៉េ​ង​) លុះ​ពេល​ស្រវឹង​នារី​រង​គ្រោះ​ក៏​ពឹង​​ខ្លួន​ឲ្យ​ជួយ​ឌុប​​ត្រឡប់​មក​ផ្ទះ​វិញ ។ ជនសង្ស័យ​បន្ត​ទៀត​ថា ពេល​ឌុ​ប​នាង​មក​ដល់​ចំណុច​មុខ​វត្ត​ដងទង់ ឃើញ​ឱកាស​ស្ងាត់​ខ្លួន​ក៏​ឌុ​ប​នាង​ចូល​ទៅ​ក្នុង​វត្ត លុះដល់​ចំណុច​មុខ​ព្រះ​វិហារ​ខ្លួន​បាន​ឈប់​ម៉ូតូ​នៅ​ទីនោះ​រួច​ចាប់​នាង​ឱប​ថើប ហើយ​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង​ទៅ ៕