មន្ត្រីនគរបាល​ខេត្តសៀមរាប ឈ្មោះ យិន ថាវ គឺជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​គ្មាន​នរណា​ប៉ះពាល់​

តាម​ប្រភពពី​មន្ត្រីនគរបាល​មួយចំនួន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ យិន ថាវ ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ដើរលេង​ល្បែង​បញ្ជល់មាន់ បែរជា​ទទួលបាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ទោ​(​ស័ក្ដិ​៤​កន្លះ​)​។ ចំណែក​អ្នក​ដែល​ធ្វើ​ការងារ​តាម​តួនាទី​រៀងៗ​ខ្លួន​បម្រើ​ប្រទេសជាតិ និង​បម្រើ​ប្រជាពលរដ្ឋ អ្នកខ្លះ​រាប់សិប​ឆ្នាំ​មកហើយ​មិនត្រូវ​បាន​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប យកចិត្តទុកដាក់​ឲ្យ​តម្លៃ​នោះទេ​។ បញ្ហា​នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យ​ខ្លះ​ផង​ព្រោះ​ករណី​លោក យិន ថាវ មន្ត្រីនគរបាល​ខេត្តសៀមរាប ក្លាយជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​លោក យិន ថាវ ប្រើ​អំណាច​ជា​មន្ត្រីនគរបាល ហើយ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បានធ្វើ​សកម្មភាព​ដឹកឈើ​ពី​ស្រុក​វ៉ារិន និង​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​រលូន​។ មានការ​សង្ស័យថា​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ទទួលបាន​ផលប្រយោជន៍​ពី​លោក យិន ថាវ ទើប​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដោយ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ ទើប​លោក យិន ថាវ តែង​គំរាមកំហែង​អ្នកសារព័ត៌មាន​ដែល​ថត​រថយន្ត​ដឹកឈើ​របស់ខ្លួន និង​ទៅ​ថត​កន្លែង​តុ​ឈើ​ដ៏​ធំ​នៅ​ក្នុងភូមិ​អញ្ចាញ​(​ខាងត្បូង​ទំនប់​អញ្ចាញ​) សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​នគរធំ បាន​ឲ្យ​ដឹងថា​លោក យិន ថាវ តែង​ដឹកឈើ​ចេញពី​កន្លែង​ស្តុក​របស់ខ្លួន​ទៅ​លក់​នៅ​ដេប៉ូ​ដ៏​ធំ​មួយ​ឈ្មោះ​ដេប៉ូ ផេ​ម​ផាត់ ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​នៅពេល​អ្នកសារព័ត៌មាន​តាម​ថត​យក​រូបភាព​ត្រូវ​លោក យិន ថាវ គំរាមកំហែង​យ៉ាង​កំរោល​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​លោក យិន ថាវ ប្រើ​អំណាច​ជា​មន្ត្រីនគរបាល​និង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​គិតពី​ផលប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​នោះឡើយ​។ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​មន្ត្រីនគរបាល​ពាក់​ស័ក្ដិ​៤​កន្លះ​ឈ្មោះ យិន ថាវ ដែលមាន​តួនាទី​ជា​នាយរង​ការិយាល័យ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នោះ កំពុង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គឃ្លើន​៕

141025092350102509502314DSC05707លោក នេត សាវឿន អគ្កស្នងការនគរបាលជាតិ ksnews_10072016_05លោក យិន ថាវ ដែលជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ksnews_10072016_05 - Copy