បុរស​ពោះម៉ាយ​ជាមួយ​កូន​ស្រី​អាយុ ១ ខែ​​ម្នាក់​ស្ទើរ​តែ​បាត់បង់​ក្ដី​សង្ឃឹម​ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ …

មនុស្សជាច្រើនមានអារម្មណ៍រំជួលចិត្ត យ៉ាងខ្លាំងបន្ទាប់ពីបានដឹងពីរឿងរ៉ាវរបស់បុរសពោះម៉ាយកូនមួយ អាយុ 21 ម្នាក់ដែលមានឈ្មោះថា Richard Johnson។

បើតាមការរៀបរាប់របស់បុរសពោះម្នាក់នោះបានឲ្យដឹងថា នៅក្នុងកំឡុងខែ មករា ឆ្នាំ ២០១៥ គឺជាពេលវេលាដែលគាត់មានសុភមង្គលបំផុតដោយសារមិត្តស្រីរបស់គាត់បង្កើតបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ដែលគាត់បានដាក់ឈ្មោះថា Persephone។ ប៉ុន្តែអារម្មណ៍មានសុភមង្គលនៅបានយូរនោះទេ ដោយនៅថ្ងៃមួយមិត្តស្រីរបស់គាត់ បានលួចចាកចេញពីគាត់ទៅកាន់ California ដោយយកកូនស្រីជាទីស្រលាញ់របស់គាត់ទៅជាមួយផងដែរ។

ពីរបីថ្ងៃក្រោយមកមិត្តស្រីរបស់គាត់ក៏បានផ្លាស់ប្ដូរគំនិត ប៉ុន្តែមិនមែនត្រលប់មកវិញនោះទេ ប៉ុន្តែនាងផ្លាស់ប្ដូរគំនិតមិនចង់ចិញ្ចឹម Persephone ហើយបានគំរាមគាត់ថាបើសិនជាមិនទៅយក Persephone នោះទេ នាងនឹងឲ្យកូនស្រីនេះទៅអ្នកដទៃចិញ្ចឹមមិនខាន។

គាត់បានបន្តថា គាត់មិនដែលគិតថានឹងបោះបង់ចោលកូនស្រីនេះម្ដងណាឡើយ ទោះបីជាដឹងថាគាត់មិនដឹងថាត្រូវមើលថែនាងបែបណាក៏ដោយ នេះហើយជាមូលហេតុដែលគាត់បានជិះយន្តហោះទៅកាន់ California ដើម្បីទទួលកូនស្រី ។ ពេលទទួលបានកូនស្រីហើយគាត់ក៏ត្រលប់មកវិញ ប៉ុន្តែក្នុងជីវិតជាបុរសពោះម៉ាក ជាមួយនឹងកូនស្រីអាយុទើបតែ ១ ខែគាត់ពិតជាមិនដឹងត្រូវធ្វើយ៉ាងណានោះទេ គាត់ស្ទើរតែបាត់បងក្ដីសង្ឃឹមក្នុងការថែរក្សាកូនស្រីរបស់គាត់ឲ្យបានល្អ។ ប៉ុន្តែគាត់មិនបានបោះបង់ការព្យាយាមនោះទេ គាត់បានព្យាយាមស្វែងរកជំនួយ ក៏ដូចជាទស្សនាវីដេអូដែលបង្ហាញពីរបៀបមើលថែក្មេងស្រី និងវិធីសាស្ត្រជាច្រើនទៀតសម្រាប់បុរសពោះម៉ាយកូនមួយ ។ ពីមួយថ្ងៃទៅមួយថ្ងៃ គាត់កាន់តែមានអារម្មណ៍ជឿជាក់ និងមានទំនុកចិត្តថា គាត់អាចមើលថែកូនស្រីម្នាក់នេះបានយ៉ាងល្អ។

សព្វថ្ងៃនេះ Richard កំពុងតែរស់នៅដោយភាពរីករាយជាមួយនឹងកូនស្រីរបស់ខ្លួន ហើយនៅពេលនេះ Persephone មានអាយុ ១០ ខែហើយ ចំណែកឯលោក Richard ក៏កំពុងតែសិក្សាបន្ថែមពីរបៀបធ្វើសក់ ក៏ដូចជាលាបថ្នាំក្រចកផងដែរ ៕

  • បុរស​ពោះម៉ាយ​ជាមួយ​កូន​ស្រី​អាយុ ១ ខែ​​ម្នាក់​ស្ទើរ​តែ​បាត់បង់​ក្ដី​សង្ឃឹម​ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ …已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ចំនេះដឹង
Tags: