ព្រោះតែ​សត្វ​ចិញ្ចឹម Ruco Chan សុខចិត្ត​…

6 Videos


បន្ទាប់ពីបញ្ចប់ការថតរឿងភាគ Burning Hands សម្រាប់ដាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍ TVB តារាសម្តែងល្បីឈ្មោះ Ruco Chan និង ក្រុមផលិតករបានធ្វើការអបអរសាទរ ដោយទៅហូបអាហារពេលល្ងាចជុំគ្នា នៅភោជនីយដ្ឋានមួយកន្លែង ។

ព្រោះតែ​សត្វ​ចិញ្ចឹម Ruco Chan សុខចិត្ត​…

P9

ព្រោះតែ​សត្វ​ចិញ្ចឹម Ruco Chan សុខចិត្ត​…

យោងតាមសារព័ត៌មាន គេបានដឹងថា សម្រាប់ការហូបអាហារនេះ លោក Ruco នឹងទទួលបន្ទុកចេញថ្លៃអាហារ តែយ៉ាងណាក្តី លោកបានទៅពិធីជប់លៀងនោះយឺត ។ លោកក៏បានប្រាប់ពីមូលហេតុនៃការមកយឺតដែរថា ដោយសារតែមានឧបទេ្ទវហេតុកើតឡើងលើសត្វឆ្កែចិញ្ចឹម ហើយលោកត្រូវយកវាទៅរកពេទ្យ ។

ព្រោះតែ​សត្វ​ចិញ្ចឹម Ruco Chan សុខចិត្ត​…

លោកបាននិយាយថា សត្វឆ្កែខ្ញុំវាភ្លាត់ឆ្អឹងស្មា ។ វាកើតឡើងកាលពីពីរថ្ងៃមុន តែខ្ញុំមិនចាប់អារម្មណ៍ ដោយគិតថាវាគ្រាន់តែជារឿងធម្មតា រហូតខ្ញុំកត់សម្គាល់ឃើញថា វាស្រែកយំឥតឈប់ ទើបខ្ញុំយកវាទៅរកពេទ្យ ហើយពេលនេះ វាលែងអីហើយ ។

ព្រោះតែ​សត្វ​ចិញ្ចឹម Ruco Chan សុខចិត្ត​…

លោកក៏បានប្រាប់ដែរថា មូលហេតុដែលលោកជាអ្នកចេញលុយថ្លៃអាហារ ព្រោះពេលដំណើរការថតរឿង សមាជិកផ្សេងៗទៀតបានចំណាយប្រាក់រួចអស់ហើយ នៅសល់តែលោក ទើបលើកនេះ លោកជាអ្នកចេញ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ព្រោះតែ​សត្វ​ចិញ្ចឹម Ruco Chan សុខចិត្ត​…ព្រោះតែ​សត្វ​ចិញ្ចឹម Ruco Chan សុខចិត្ត​…