​គូ​ស្នេហ៍ចៀវៃ​នឹង​មាន​ពិធី​មង្គល​ការ​២​ដូច​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ដែរ

នៅ​ថ្ងៃ​ទី ២​ខែ​សីហា​នេះ គូ​ស្នេហ៍​តារា​សម្ដែង​តៃវ៉ាន់ Wallace Hou និង Ruby Lin នឹង​ធ្វើ​កម្មវិធី​កាត់​ចំណង​ដៃ​របស់​ខ្លួន​នៅ​ទីក្រុង​តៃប៉ិ ស្រុក​កំណើត​របស់​កូន​ក្រមុំ។

 

​គូ​ស្នេហ៍ចៀវៃ​នឹង​មាន​ពិធី​មង្គល​ការ​២​ដូច​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ដែរ

ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​ឲ្យ​ដឹង​ថា ក្រោយ​ពិធី​មង្គល​ការ​នៅ​កោះ​បាលី​នៅ​ថ្ងៃ​ទី ៣១​ខែ​កក្កដា​ខាង​មុខ​នេះ គូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ Ruby Lin និង Wallace Huo នឹង​ប្រារព្ធ​ពិធី​កាត់​ចំណង​ដៃ​នៅ​ទីក្រុង​តៃប៉ិ​ដែល​ជា​ស្រុក​កំណើត​របស់​តួ​រឿង “ព្រះនាង​យេយេ”។ កម្មវិធី​នេះ​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Palais de Chine Hotel ក្រោម​ការ​ចូល​រួម​របស់​គ្រួសារ​ទាំង​សង​ខាង​និង​ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ​ដែល​គ្មាន​ឱកាស​បាន​ចូល​រួម​នៅ​លើ​កោះ​បាលី។

 

​គូ​ស្នេហ៍ចៀវៃ​នឹង​មាន​ពិធី​មង្គល​ការ​២​ដូច​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ដែរ

ទីតាំងប្រព្រឹត្តពិធីមង្គលការរបស់ Ruby Ling និង Wallace Huo នៅ​តៃវ៉ាន់

 

ប្រភព​ដដែល​ក៏​បាន​ទម្លាយ​ដែរ​ថា ពិធី​មង្គល​ការ​នេះ​នឹង​មាន​ចំនួន​៣០​តុ តុ​នីមួយ​ៗ​មាន​តម្លៃ ២៨៨០០ ដុល្លារ​តៃវ៉ាន់ (៩០០​ដុល្លារ​អាមេរិក)។ គូ​ស្នេហ៍​ល្បី​ឈ្មោះ​នេះ​បាន​បដិសេធ​រាល់​សំណូមពរ​ឧបត្ថម្ភ​នានា​ហើយ​ថែម​ទាំង​មិន​ទទួល​លុយ​ចង​ដៃ​ទៀត​ផង។ ជាមួយ​គ្នា​នេះ​ដែរ ល្ងាច​ថ្ងៃ​ទី ២៥​ខែ​កក្កដា បណ្ដាញ​ព័ត៌មាន Apple ក៏​បាន​ចុះផ្សាយ​រូបភាព​ចៀវៃ​ទៅ​ល​ឈុត​មង្គល​ការ​នៅ​ហាង Shiatzy Chen ដែល​ជា​ហាង​ដែល​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” Michelle Chen ជឿ​ទុក​ចិត្ត​ក្នុង​មង្គល​ការ​របស់​ខ្លួន​មុន​នេះ៕

​គូ​ស្នេហ៍ចៀវៃ​នឹង​មាន​ពិធី​មង្គល​ការ​២​ដូច​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ដែរ

Ruby Lin ទៅលរ៉ូបមង្គលការ​ថ្មីៗនេះ

 

ចុចអាន៖លេច​ធ្លាយ​​​រឿង​លម្អិត​ជុំវិញ​​អាពាហ៍ពិពាហ៍​របស់​ចៀវៃ និង Wallace Huo

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao