ភិន សុដាលីស ថា​មិន​ឲ្យ​កូន​បាន​​​ជួប ប៉ែន ចំរ៉ុង ឡើយ

នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ ភិន សុដាលីស បាន​លើក​ឡើង​រឿង​រ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការរស់នៅ និង​មូលហេតុ​ដែល​ធ្វើឲ្យ​នាង និង​ ប៉ែន ចំរុង ​បែកបាក់​គ្នា។ ជាពិសេស​នាង​បាន​លើកឡើង​រឿង​ដែលហួសចិត្ត​នឹង ប៉ែន ចំរ៉ុង ហ៊ាន​​ឆ្លើយ​នៅ​មុខ​តុលាការ​ថា​ លោក​មិន​ប្រាកដ​ថា​កូន​ក្នុង​ផ្ទៃ​​របស់​ខ្លួន​ឬ​យ៉ាង​ណា​នោះ​ទេ។ ដូច្នេះ​ហើយ នាង​ប្រាងប់​ថា ឈរ​លើ​មូលហេតុ​នេះ នាង​មិន​ឲ្យ​កូន​ទៅ​ជួប​ឪពុក​ឡើយ។

 

ភិន សុដាលីស ថា​មិន​ឲ្យ​កូន​បាន​​​ជួប ប៉ែន ចំរ៉ុង ឡើយ

 

នាង​បន្ត​ថា​ នេះ​ជា​រឿង​ដែល​នាង​ហួស​ចិត្ត​បំផុត​ពេល​ ឮ​សម្ដី​នោះ​ចេញ​ពី​មនុស្ស​ដែល​ធ្លាប់​ស្រលាញ់​គ្នា តែ​បែរ​ជា​ហ៊ាន​និយាយ​ឃ្លា​ខាង​លើ​នៅ​ចំពោះ​មុខ​តុលាការ។ “សម្ដី​នេះ​ខ្ញុំ​មាន​តុលាការ​ជា​សាក្សី​ផ្ទាល់​តែ​ម្ដង​ ដោយពេល​នោះ​ តុលាការ​បាន​សួរ​ទៅ​គាត់​ថា​អញ្ចេះ “លោក​តើ​លោក​មាន​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​នឹង​ប៉ុន្មាន​ខែ​អត់?”  គាត់​ថា​គាត់​អត់​ដឹង​ទេ។ ចុះ​បើ​មិន​ប្រាកដ​ជា​កូន​ហើយ​ចង់​មក​ជួប​ធ្វើ​អ្វី”។

 

តួឯក​ស្រី​ក្នុង​រឿង “អា​ព្រឿង​ងាប់​ហើយ” បាន​រៀបរាប់​ចំណុច​មួយ​ទៀតថា “តុលាការ​ ក៏​បាន​សួរ​គាត់​មួយ​សំណួរ​ទៀត​ថា “តើ​កូន​នោះ​ជា​កូន​របស់​លោក?” តែ​គាត់​បែរ​ជា​ឆ្លើយ​ថា​មិន​ច្បាស់​ទៅ​វិញ “ចឹង​គាត់​ចង់​ចោទថា​ខ្ញុំ​នឹង​មាន​សា​ហាយ ហើយ​កូន​នោះ​មិន​មែន​ជា​កូន​របស់​គាត់ នេះ​ជា​អ្វី​ដែល​គាត់​ចង់មាន​ន័យ​?”។ អ្នក​មេម៉ាយ​សាច់​ខ្ចីខាង​លើ​បាន​បន្ត​ថា​ ប៉ែន ចំរ៉ុង ចង់​បាន​សិទ្ធិ​ពេល​កូន​ធំ​ទៅ​ អាច​មក​ជួប ឬ​នាំ​ទៅ​ដើរ​លេង​បាន​ម្ដង​ម្កាល តែ​នាង​​​មិន​ព្រម​ឡើយ​។

 

ភិន សុដាលីស  បាន​បន្ថែម​ថា​គ្រាន់ តែ​ឮ​ពាក្យ​នេះ​ភ្លាម​ធ្វើឲ្យ​នាង​អួល​ដើម​ក ហួស​ចិត​ផង រន្ធត់ចិត្ត​ផង និង​សោកស្ដាយ ព្រោះ​នាង​ខំ​លះបង់​គ្រប់​បែបយ៉ាង​រហូត​ដល់​ពពោះ​កូន​គេ តែ​បែរ​ជា​ទទួល​បាន​ត្រឹម​ពាក្យ​មិន​ច្បាស់​ថា ​នោះ​ជា​កូន​របស់​គេ ឬ​ក៏​អត់។

 

ភិន សុដាលីស ថា​មិន​ឲ្យ​កូន​បាន​​​ជួប ប៉ែន ចំរ៉ុង ឡើយ

 

ជាចុងក្រោយ​ម្ចាស់​ហាង​អនឡាញ​ល្បីឈ្មោះ​បាន​បញ្ជាក់​ថា ជ្រុល​ជា​បែប​នេះ​ទៅ​ហើយ ពេល​កូន​ធំ​ទៅ​នាង​ ក៏​មិន​ឲ្យ​តួ​ប្រុស​ក្នុង​រឿង “ភូមិ​អត់​មនុស្ស” មាន​ពេល​មក​នៅ​ជិត​កូន​ឡើយ។ ពាក់​ព័ន្ធ​បញ្ហាខាង​លើ ប៉ែន ចំរុង មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​ព្រឹក​នេះ៕

 

ឃ្លា​ដែល​ ភិន សុដាលីស ប្រាប់​ដល់​សារព័ត៌មាន​ថា  ប៉ែន ចំរ៉ុង ប្រាប់​តុលាការ​ថា​កូន​ក្នុង​ពោះ​មិន​ប្រាកដ​ជា​កូន​ខ្លួន ចាប់ពី​នាទី​ ៣៧:០០ ត​ទៅ៖

 

 

អត្ថបទ៖ទ្រី រ៉ាវី