គៀត សុវណ្ណាឡាង លើក​ដំបូង​និយាយ​ចំពោះ​មុខ​ម្តាយ​ថា «កូន​ស្រឡាញ់​ម៉ាក់»

តារា​សម្ដែង​កញ្ញា គៀត សុវណ្ណាឡាង បាន​និយាយ​ពាក្យ​ថា កូន​ស្រឡាញ់​ម៉ាក់ ជា​លើក​ដំបូង​បង្អស់​នៅ​ចំពោះ​មុខ​ម្តាយ​បង្កើត​របស់​នាង​ក្នុង​កម្មវិធី ការ​ណាត់​ជួប​ដ៏​អស្ចារ្យ របស់​ភីអិនអិន។

 

តារា​សម្តែង​ដែល​បាន​បាត់​មុខ​ពី​វិស័យ​ភាពយន្ត​មួយ​រយៈ​ធំ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​ណាត់​ជួប​ពិសេស​ជាមួយ​នឹង​ម្តាយ​របស់​នាង ក្នុង​កម្មវិធី​ការ​ណាត់ជួប​ដ៏​អស្ចារ្យ ឬ The Date របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នៅ​ថ្ងៃ​អង្គារ ទី២៦ កក្កដា នេះ។

 

គៀត សុវណ្ណាឡាង លើក​ដំបូង​និយាយ​ចំពោះ​មុខ​ម្តាយ​ថា «កូន​ស្រឡាញ់​ម៉ាក់»

 

គៀត សុវណ្ណាឡាង ជា​តារា​សម្តែង​មួយ​រូប​ មុនពេល​ដែល​នាង​បាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​ប្រចាំ​ផលិតកម្ម​ល្បី​ឈ្មោះ​ក្នុង​ស្រុក​មួយ។ សុវណ្ណាឡាង ពេល​នេះ​បាន​ចាប់​យក​អាជីព​ជា​តារា​សម្តែង​ម្ដង​ទៀត ​ក្រោយពី​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​ចម្រៀង ហើយ​សព្វថ្ងៃ​នេះ​នាង​កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការ​សម្ដែង​ទាំង​រឿង​ភាគ និង​រឿង​ដុំ រហូត​ដល់​ពេល​ខ្លះ​ក្នុង​មួយ​សប្តាហ៍​ពេញ នាង​មិន​បាន​ចំណាយ​ពេល​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​ឡើយ។ បែប​នេះ​ហើយ ទើប​នាង​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស​ចំពោះ​ក្រុមគ្រួសារ ជា​ពិសេស​នោះ​គឺ​អ្នក​ម្តាយ​របស់​នាង​តែ​ម្តង។

 

ក្នុង​ថ្ងៃ​អង្គារ​នេះ​ទូរ​ទស្សនិកជន​នឹង​បាន​តាមដាន​ទស្សនា​នូវ​ការ​ចែក​រំលែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន ការ​ដឹង​គុណ​ចំពោះ​ម្តាយ អារម្មណ៍​សោកស្ដាយ​របស់​ គៀត សុវណ្ណាឡាង ទៅ​កាន់​អ្នក​ម៉ាក់​របស់​នាង។ សុ​វណ្ណាឡាង នឹង​កំដរ​អ្នក​ម៉ាក់​ទៅ​ហាង​កក់​សក់ និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គាត់ ព្រម​ទាំង​បាន​ពោល​ពាក្យ​ថា «កូន​ស្រឡាញ់​ម៉ាក់» នៅ​ចំពោះ​មុខ​អ្នក​ម៉ាក់​របស់​នាង​ក្រោម​បរិយាកាស​រំភើប លាយ​នឹង​អារម្មណ៍​ក្តុកក្តួល។

 

គៀត សុវណ្ណាឡាង លើក​ដំបូង​និយាយ​ចំពោះ​មុខ​ម្តាយ​ថា «កូន​ស្រឡាញ់​ម៉ាក់»

 

ការ​ណាត់​ជួប​ដ៏​អស្ចារ្យ ឬ The Date ជា​កម្មវិធី​ថ្មី​ប្លែក​របស់​ភីអិនអិន​ដែល​បាន និង​កំពុង​ចាក់​ផ្សាយ​ជូន​ទូរ​ទស្សនិកជន និង​ទទួល​បាន​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់​សម្គាល់។ តារា​ល្បីៗ​ដែល​បាន​ចូលរួម​ចែក​រំលែក​នូវ​រឿងរ៉ាវ​ផ្ទាល់ខ្លួន និង​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​ពួកគេ​ក្នុង​កម្មវិធី​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​នា​ពេល​កន្លង​មក​រួម​មាន កញ្ញា ថន លក្ខិណា អ្នកនាង ខាត់ សុឃីម កញ្ញា មាន សូនីតា អ្នកនាង សារ៉ាយ សក្កណា លោក PeyPeyDy លោក វុធ ថុង រួម​នឹង​តារា​ល្បីៗ​ជាច្រើន​រូប​ទៀត។

 

ការ​ណាត់​ជួប​ដ៏​អស្ចារ្យ ឬ The Date មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ថ្ងៃ​អង្គារ វេលា​ម៉ោង ៨:៣០ ដល់​ម៉ោង ៩ យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។ សូម​ទស្សនា​ឈុត​ខ្លី​របស់​កម្មវិធី​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​កាលពី​សប្តាហ៍​មុន៖

 

 

អត្ថបទ៖ ពាណិជ្ជកម្ម