Tevez បដិសេធ​ Chelsea ហើយ​បន្ត​លេង​នៅ​អាហ្សង់ទីន​

Carlos Tevez អះអាង​ថា​បាន​បដិសេធ​ Chelsea ដែល​មាន​បំណង​នាំ​រូប​គេ​ទៅ​អង់គ្លេស​​ហើយ​បន្ត​លេង​ជាមួយ​ក្លឹប​អាហ្សង់ទីន Boca Juniors។

 

Tevez បដិសេធ​ Chelsea ហើយ​បន្ត​លេង​នៅ​អាហ្សង់ទីន​ Carlos Tevez

 

ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត​តែ​មាំ​ បាន​និយាយ​ថា​ Chelsea ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​នៅ​ Juventus គឺ​លោក Antonio Conte ចង់​ឲ្យ​គេ​ទៅ​លេង​នៅ​អឺរ៉ុប​វិញ​រដូវ​ក្ដៅ​នេះ​ ទី​ដែល​ Tevez បាន​ចំណាយ​ពេល​៩​ឆ្នាំ​លេង​ឲ្យ West Ham, Man United, Man City និង​ Juventus មុន​ពេល​ត្រឡប់​ទៅ​ទឹកដី​កំណើត ។

 

កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ថា​ រីករាយ​នៅ Boca និង​មាន​ផែន​ការ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ទីនោះ​តែ​ម្ដង។ “ទៅ​អឺរ៉ុប? ពិត​ណាស់ Chelsea និង​ Napoli សុទ្ធ​តែ​ទាក់ទង​ខ្ញុំ​ តែ​ខ្ញុំ​សូម​បញ្ជាក់​ម្ដងទៀត គឺ​ផែនការ​របស់​ខ្ញុំ នឹង​លេង​ឲ្យ​ Boca Juniors រហូត​ដល់​ចូល​និវត្តន៍”៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport