ជន​ជាប់ឃុំ​ទួគី​រាប់ពាន់​នាក់​ រងការ​វាយដំ ​និង​ចាប់​រំលោភ​

ស្របពេល​ ដែល​ប្រជាជន​ទួគី​រាប់​ម៉ឺននាក់​កំពុង​ប្រមូល​ផ្ដុំគ្នា​ងើប​ក្រោក​ឈរ​បះ​បោរ​ ទាមទារ​ឱ្យ​មានការ​គោរព​សិទ្ធិមនុស្ស​ និងការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ឱ្យ​បានពេញ​លេញ​ពីសំណាក់​រដ្ឋាភិបាល​របស់លោក ​E​r​d​o​g​a​n​ ប្រធានាធិបតី​ទួគី​នោះ ​មានអ្នក​ជាប់ឃុំ​រា​ប់​ពាន់នាក់ ​ដែល​រ​ដ្ឋាភិបាល​ទួគី​បានចាប់​ឃុំខ្លួន ​ដោយចោទ​ថា​ជាក្រុម​មនុស្ស​ដែល​ចង់ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ កំពុង​ទទួល​រងនូវ​ការ​ធ្វើទុក្ខ​បុកម្នេញ​ទាំង​ថ្ងៃទាំង​យប់​ ពីសំណាក់​ឆ្មាំគុក​ ដោយអ្នក​ខ្លះ​ត្រូវ​គេវាយ​ដំ ​អ្នកខ្លះ​ត្រូវគេ​ធ្វើ​​ទារុណ្ឌកម្ម ​​និងអ្នក​ខ្លះ​ទៀត​ត្រូវ​ពួក​ឆ្មាំគុក​ចាប់​រំលោភ​ នេះ​បើយោង​តាមការ​ចុះផ្សាយ​ដោយ​គេហទំព៍័រ​ Independent ​ដែលបាន​ដកស្រង់​ពីសេច​ក្ដីរាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Amnesty ​I​n​t​e​r​n​a​t​i​o​n​a​​​l ​។​
“​ពួកគេ​ (​ឆ្មាំគុក​​) ​មិនឱ្យ​ពួកយើង​ ដែលជា​អ្នកឃ្លាំ​មើល​បរទេស​ ចូលទៅ​​មើល​ពីស្ថាន​ភាព​របស់​អ្នកជា​ប់​ឃុំ​ទាំងអស់​នោះទេ​”, ​នេះ​បើតាម​សម្ដី​​​របស់លោក​ Jo​hn​ D​a​l​h​ui​s​e​n​ នាយក​អង្គការ ​Amnesty​ International ​ប្រចាំ​ទ្វីបអឺរ៉ុប​ ។​ កាលពី​ពេលកន្លង​ទៅថ្មីៗ​នេះ ​រដ្ឋាភិបាល​របស់​លោក​ E​r​d​o​g​a​n​​​ បាន​ប្រកាស​បន្ថែម​រយៈពេល​នៃការ​ឃុំឃាំង​ ដោយ​បន្ថែម​ពី៤​ថ្ងៃ​ ទៅ​៣០ថ្ងៃ​វិញ ​ហើយ​គេសង្កេត​ឃើញថា​ទម្ងន់​នៃ​ទារុណ្ឌ​កម្ម​ទៅ​លើអ្នក​ជាប់​ឃុំទាំង​អស់​នោះក៏មាន​កម្រិត​កាន់​តែធ្ងន់​ធ្ងរ​ឡើង​ជាង​មុន​ទៅ​តាម​ចំនួន​ថ្ងៃដែរ​ ៕​​

ជន​ជាប់ឃុំ​ទួគី​រាប់ពាន់​នាក់​ រងការ​វាយដំ ​និង​ចាប់​រំលោភ​ដោយ៖ ឈូក ស
ប្រភព៖ independent