ធ្វើ​យ៉ាង​ណា​ទើប​អាច​ទន្ទិញ​មេរៀន​ឲ្យ​ចាំ​ដូច​ជា​បទ​ចម្រៀង?

ធ្វើ​យ៉ាង​ណា​ទើប​អាច​ទន្ទិញ​មេរៀន​ឲ្យ​ចាំ​ដូច​ជា​បទ​ចម្រៀង?

មនុស្សគ្រប់គ្នាតែងតែឆ្ងល់ថា ហេតុអ្វីបានជាពួកគេទន្ទិញមេរៀនចាំ ដូចជាការច្រៀងបទចម្រៀងសោះអីចឹង? តើហេតុអ្វីបានជាវាពិបាកបែបនេះ? មិនថែមទាំងប៉ុណ្ណោះទេ អ្នកខ្លះបែរជាភ្លេចភ្លាំងថែមទៀតផង តែបើប្រសិនបើឲ្យច្រៀងបទចម្រៀងវិញ គឺថាចាំច្បាស់តែម្ដង។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់បាន៖

១) ការធ្វើដដែលៗ៖ អ្នកមិនដែលចាប់អារម្មណ៍នោះទេថា អ្នកចាំកាព្យចម្រៀងយ៉ាងណានោះ គឺថាអ្នកមិនដែលយកវាមកមើលដោយយកចិត្តទុកដាក់នោះទេ អ្នកធ្វើធម្មតាៗ រួចចាប់ផ្ដើមរៀនច្រៀងបន្តិចម្ដងៗ ដដែលៗរហូតទាល់តែចាំតែម្ដង។

២) និយាយឲ្យញាប់៖ ធ្លាប់ចាប់អារម្មណ៍ទេ ថានៅពេលដែលអ្នកទន្ទិញអ្វីមួយចាំល្អ អ្នកតែងតែនិយាយ វាចេញមកយ៉ាងញាប់? មូលហេតុមកពីវាមកជាទំនុក ព្រោះថានៅពេលដែលអ្នកនិយាយ ឬទន្ទិញវាយឺត វានឹងធ្វើឲ្យអ្នកងាយភ្លេចទៅវិញ។

៣) ធ្វើការភ្ជាប់៖ កុំព្យាយាមទន្ទិញដោយមិនយល់អ្វីពីវាបន្តិចឲ្យសោះ ព្រោះវានឹងធ្វើឲ្យខាតបង់ពេលវេលា។ អ្នកគួរភ្ជាប់អ្វីដែលអ្នករៀន ជាមួយអ្វីដែលអ្នកយល់ហើយផ្ដុំវាចេញជារូបភាពមួយនៅក្នុងខួរក្បាលរបស់អ្នក នោះទើបធ្វើឲ្យងាយចាំ ហើយចាំបានយូរថែមទៀតផង។

៤) របៀបចាំ៖ តើអ្នកខ្លួនឯងឆាប់ចាំតាមរយៈការនិយាយចេញមកក្រៅ? សរសេរ? ឬស្ដាប់? អ្នកគួរតែសិក្សាពីខ្លួនឯង ចំពោះកត្តាមួយនេះថាតើមួយណាមានប្រសិទ្ធភាពជាងគេ ហើយហាក់បីដូចជាងាយស្រួលជាងគេសម្រាប់អ្នក៕

ប្រភព៖ bizkhmer

  • ធ្វើ​យ៉ាង​ណា​ទើប​អាច​ទន្ទិញ​មេរៀន​ឲ្យ​ចាំ​ដូច​ជា​បទ​ចម្រៀង?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ចំនេះដឹង
Tags: