ខ្សែ​ប្រយុទ្ធ​រូប​នេះ​បង្ហើប​ថា​មាន​តែ​ក្លឹប​មួយ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​ចេញ​ពី Dortmund បាន​

ថ្មីៗនេះខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបរបស់ក្លឹប Borussia Dortmund គឺកីឡាករ Emerick Aubameyang បានបង្ហើបឲ្យដឹងថាសម្រាប់រដូវកាលនេះមានតែក្លឹបមួយប៉ុណ្ណោះដែលអាចនាំគេឲ្យចាកចេញពី Dortmund បាននោះគឺ Real Madrid ។

យ៉ាងណាការលើកឡើងបែបនេះស្របពេលដែលមានដំណឹងថាក្លឹបធំ២គឺ Manchester City និង Atletico de Madrid មានគម្រោងការចំណាយទុនធំដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះឲ្យចាកចេញពី Dortmund រដួវកាលនេះ ។

ដោយ Aubameyang បាននិយាយថា « សម្រាប់រដូវកាលនេះខ្ញុំគ្មានគម្រោងចាកចេញពី Dortmund ។ ប៉ុន្តែមានតែក្លឹបមួយប៉ុណ្ណោះដែលអាចធ្វើឲ្យខ្ញុំចាកចេញពី Dortmund នោះគឺ Real Madrid បើសិនជាគេចង់បានខ្ញុំនឹងផ្លាស់ទៅ » ។

Aubameyang បន្តថា « លោកតារបស់ខ្ញុំតែងតែប្រាថ្នាឲ្យខ្ញុំលេងនៅក្នុងប្រទេសអេស្ប៉ាញ ។ ២ឆ្នាំហើយដែលគាត់ចែកឋាន តែខ្ញុំធ្លាប់បានសន្យាជាមួយគាត់ថាខ្ញុំនឹងផ្លាស់ទៅលេងនៅក្លឹប Real Madrid នៅថ្ងៃណាមួយឲ្យបាន ហើយខ្ញុំបានព្យាយាមប្រឹងប្រែងដើម្បីគោលដៅមួយនេះ » ។

កីឡាករ Aubameyang គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរបស់ក្លឹប Dortmund ព្រោះតាំងពីចូលរួមជាមួយ Dortmund កាលពីឆ្នាំ ២០១៣គេបានស៊ុតបញ្ចូលទី៨០គ្រាប់ក្នុងការបង្ហាញខ្លួន១៤០ ។ ហើយក្នុងនោះកាលពីរដូវកាលមុនជាឆ្នាំដែលគេធ្វើបានខ្លាំងបំផុតគឺរកបាន៣៩គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​រូប​នេះ​បង្ហើប​ថា​មាន​តែ​ក្លឹប​មួយ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​ចេញ​ពី Dortmund បាន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:កីឡា
Tags: