ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

កំពូលអ្នកជិះម៉ូតូផ្សងព្រេងជនជាតិសិង្ហបុរីមួយរូបបានចំណាយពេលដល់ទៅ ៣២ ថ្ងៃតែម្នាក់ឯងឃ្លាតឆ្ងាយប្រពន្ធកូន ទម្រាំបានមកដល់កម្ពុជា។

ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

កិច្ចសម្ភាសន៍ជាមួយ Sabay លោក Derrick ដែលជាអ្នកជិះម៉ូតូផ្សងព្រេងជនជាតិសឹង្ហបុរីប្រាប់ថា ការធ្វើដំណើរឆ្លងដែនកាត់ ៦ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ និងចុងក្រោយកម្ពុជា។ តាមផ្លូវ Derrick បានដាក់គ្រប់សព្វមកជាមួយលើម៉ូតូ មាន តង់ ថ្នាំពេទ្រ និងគ្រឿងការពារផ្សេងៗទៀត បង្ការពេលអាសន្នតាមផ្លូវ។

ជិះម៉ូតូឆ្លងដែនកាត់ដល់ទៅ ៦ ប្រទេសនេះពុំមែនជារឿងងាយប៉ុន្មានទេ សម្រាប់ Derrick ដោយតាមផ្លូវត្រូវជួបឧបសគ្គច្រើនគួរសម។ ការធ្វើដំណើរជាច្រើនកន្លែងនិងឆ្លងកាត់ប្រទេសតំបន់អាស៊ាន ទាមទារឲ្យ Derrick ត្រូវឆ្លងកាត់ច្រើនដំណាក់កាលឈឺក្បាលគួរសមនៅតាមតំបន់ព្រំដែន។

ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

បើនិយាយពីម៉ូតូរបស់លោកធ្លាប់មានបញ្ហាពីរដង។ លើកទីមួយគឺនៅតំបន់មួយឈ្មោះ Pai ក្នុងប្រទេសថៃ។ ម៉ូតូរបស់ Derrick ត្រូវរើម៉ាស៊ីន ដាក់គ្រឿងបន្លាស់ថ្មី ដែលទាមទារឲ្យអ្នកផ្សេងព្រេងឆ្លងដែនរូបនេះត្រូវកុម្ម៉ង់ទិញពីសិង្ហបុរីមកវិញ ហើយការដំណើរការកុម្ម៉ង់គឺចំណាយពេល ១ថ្ងៃ។

ចំណែកលើកទីពីរ គឺខូចចំប្រទេសឡាវក្នុងក្រុង វៀង ច័ន្ទ តែម៉ាស៊ីនមិនសូវធ្ងន់ធ្ងរដូចនៅថៃឡើយ។ ប៉ុន្តែដោយសារប្រទេសនេះគ្មានសេវាកម្មដែលលោកប្រើប្រាស់ម៉ូតូ Pulsar លោកត្រូវដឹកម៉ូតូទៅរកកន្លែងជួសជុលនៅក្រុង វៀង ច័ន្ទ។ ទីបំផុតលោករកបានកន្លែងមួយអាចជួសជុលម៉ូតូលោកបាន តែត្រូវដាក់គ្រឿងបន្លាស់ផ្សេងជំនួស។

ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

ដំណើរផ្សងព្រេងថ្ងៃទី ៣៥ នៅកម្ពុជា Derrick ត្រូវចេញដំណើរទៅ កំពត ឡើងភ្នំបូកគោ ហើយថ្ងៃបន្ទាប់នឹងចេញទៅសៀមរាបរួចធ្វើដំណើរទៅប៉ោយប៉ែតឆ្លងចូលថៃ ផ្លូវត្រឡប់ទៅផ្ទះវិញ។

អំឡុងពេលលោកកំពុងស្នាក់នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះ Derrick ថា ប្រជាជនកម្ពុជាពិតជារួសរាយ ហើយភាគច្រើននិយាយភាសាអង់គ្លេសបានល្អជាងបណ្ដាប្រទេសផ្សេងៗដែលលោកឆ្លងកាត់ ដូច្នេះវាងាយសម្រាប់លោកប្រាស្រ័យទាក់ទង។

ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

ក្រៅពីម៉ូតូមិត្តសំឡាញ់តាមផ្លូវរបស់ Derrick មួយទៀតមានតែទូរសព្ទ iPhone 5s តែមួយគត់ជាអ្នកប្រាប់ផ្លូវ ពេលធ្វើដំណើរកាត់ប្រទេសនីមួយៗ។

ទោះបីដឹងថា នឹងមានឧបសគ្គ តែភរិយារបស់ Derrick ពុំបានហាមឃាត់មហិច្ចតារបស់លោកឡើយ មានតែគាំទ្រ។

ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

អ្នកផ្សងព្រេងរូបនេះ ថាដំណើរផ្សងព្រេងរបស់លោកទម្រាំបានមកដល់កម្ពុជា ជាទិសដៅចុងក្រោយនេះ ពិតជាអស្ចារ្យទោះបីមានឧបសគ្គនិងធ្លាប់ជួបគ្រោះថ្នាក់ដួលម៉ូតូរបួសស្រាលពីរដងកាលនៅឡាវ។

ទិសដៅផ្សងព្រេងពេលបន្ទាប់ក្រៅពី ៦ប្រទេសនេះ Derrick មិនទាន់បានកំណត់នោះទេ។ ការជ្រើសរើសប្រទេសទាំង ៦ខាងលើ គឺដោយសារទាំងអស់នេះជាប្រទេសក្នុងតំបន់អាស៊ាន មិនសូវលំបាកក្នុងការផ្សងព្រេងដោយម៉ូតូ។ រយៈពេលជាង ៣០ថ្ងៃនេះ Derrick ថាបានទស្សនាច្រើនតំបន់រាប់មិនអស់តាមប្រទេសនីមួយៗ គ្រាន់តែថាស្នាក់នៅមិនបានច្រើនថ្ងៃ។

ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង

ធ្វើដំណើរចេញពីកម្ពុជា តាមផ្លូវទៅផ្ទះ Sabay ជូនពរឲ្យ Derrick ជួបតែសំណាងល្អ៕

ប្រភព៖ sabay

  • ជិះ​ម៉ូតូ​​​កាត់ ៦ ប្រទេស​ម្នាក់​ឯង ៣២ ថ្ងៃ​ចោល​ប្រពន្ធ​កូន ដើម្បី​ផ្សងព្រេង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: