កំលោះ​វ័យ​ក្មេង​ប្រឹង​បើក​ជំនួញ​ ព្រោះ​ចង់​ឈ្នះ​ពាក្យ​មួយ​ឃ្លា​ដ៏​សែន​ឈឺ​ចាប់​

យុវជនវ័យ ២៣ឆ្នាំម្នាក់ព្រោះចង់បង្កើតស្ទីលថតរូបថ្មីហើយប្លែក បានសម្រេចបើកក្រុមហ៊ុនមួយទោះទុនតិចតួចក្តី។ តែអ្វីដែលខកចិត្ត មានគេយល់ថាក្រុមរបស់លោក “សុទ្ធតែក្មេងៗប្រហែលមិនអាចធ្វើបានល្អនោះទេ”។

កំលោះ​វ័យ​ក្មេង​ប្រឹង​បើក​ជំនួញ​ ព្រោះ​ចង់​ឈ្នះ​ពាក្យ​មួយ​ឃ្លា​ដ៏​សែន​ឈឺ​ចាប់​

ឡុងដារាវីន សហស្ថាបនិកនៃក្រុមហ៊ុនរំដួលមេឌាបានប្រាប់ថា មានគេយល់ថាក្រុមរបស់លោកក្មេងៗមិនអាចទៅរួចនោះឡើយ ។ ម្ល៉ោះហើយគេមិនសូវឱ្យតម្លៃលើសមត្ថភាពនិងស្នាដៃនោះទេ។ តែសម្រាប់លោក គឺចង់ឈ្នះទស្សនៈនេះ។

លោកបញ្ជាក់ថា ក្រុមលោកចូលចិត្តធ្វើអ្វីប្លែកៗ ថ្មីមិនចម្លងគេ។ តែនៅពេលក្រុមខ្លួនផ្តល់គំនិតធ្វើស្បតថ្មីៗដោយប្រើប្រាស់គំនិតប្លែកៗទាន់សម័យ បែរជាមិនសូវទទួលបានការគាំទ្រពីអតិថិជនទៅវិញ ព្រោះពួកគាត់ថាឃើញអ្វីដែលគេធ្វើពីមុនៗ គាត់ចង់បានរបស់ដដែលដូចគេដែរ។

នេះជាបញ្ហាធំមួយរបស់ក្រុមលោក តែលោកនៅតែចង់ជម្នះវាឲ្យបាន។ ដារាវីនបន្តថា ដោយសារតែរំដួលក្រុមហ៊ុនលោកចំណាយទុនតិច បើធៀបជាមួយក្រុមហ៊ុនផលិតកម្មផ្សេង ដូច្នេះមានអ្នកខ្លះគិតថា ទាល់តែមានខ្នងធំជួយជ្រោមជ្រែងឬឈរឈ្មោះទើបក្រុមហ៊ុនអាចដំណើរការទៅបាន។

កំលោះ​វ័យ​ក្មេង​ប្រឹង​បើក​ជំនួញ​ ព្រោះ​ចង់​ឈ្នះ​ពាក្យ​មួយ​ឃ្លា​ដ៏​សែន​ឈឺ​ចាប់​

ប៉ុន្តែអ្វីដែលលោកចង់ផ្ដល់ជូនកូនខ្មែរគ្រប់គ្នា គឺការបង្កើតថ្មីហើយទាក់ទាញ។ វីននិយាយថា៖ “សម្រាប់ក្រុមការងារយើង គឺយើងឲ្យតម្លៃលើទេពកោសល្យរបស់បុគ្គលម្នាក់ៗ ហើយយើងរួមដៃគ្នាបង្កើតឲ្យមានជាលទ្ធផលល្អមួយពិតប្រាកដ”។

ការបើកផលិតកម្មគឺទាមទារឧបករណ៍ទំនើបៗនិងតម្លៃថ្លៃៗ តែនេះពុំជាឧបសគ្គឡើយ។ ដារាវីនថា នេះជាអាជីវកម្មទី២សម្រាប់ខ្លួនហើយ ដូច្នេះបទពិសោធន៍ក្នុងមុខជំនួញគឺទទួលបានច្រើនគួរសម។រយៈពេលជាងកន្លះឆ្នាំនៃការបើកអាជីវកម្មនេះ បទពិសោធន៍ដែលទទួលបានគឺលោកមានក្រុមការងារមួយដែលស្រលាញ់ក្រុមហ៊ុនដូចលោកដែរ ។

មួយវិញទៀតគឺទទួលបានក្រុមការងារមួយចំនួនផ្សេងទៀតដែលជួយលោកដោយមិនយកកម្រៃថែមទៀតផង។ លើសពីនេះធ្វើឲ្យដារាវីនចេះគិតនិងសន្សំសំចៃជាងមុន ដែលពីមុនលោកមិនសូវខ្វល់ឡើយ ពេលចាយអ្វីមួយ៕

កំលោះ​វ័យ​ក្មេង​ប្រឹង​បើក​ជំនួញ​ ព្រោះ​ចង់​ឈ្នះ​ពាក្យ​មួយ​ឃ្លា​ដ៏​សែន​ឈឺ​ចាប់​

ប្រភព៖ sabay

  • កំលោះ​វ័យ​ក្មេង​ប្រឹង​បើក​ជំនួញ​ ព្រោះ​ចង់​ឈ្នះ​ពាក្យ​មួយ​ឃ្លា​ដ៏​សែន​ឈឺ​ចាប់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: