តួ​រឿង​ឥណ្ឌា​ធ្វើ​ឲ្យ​គេ​ហួស​ចិត្ត​ព្រោះ​ត្រូវ​គ្រាប់​កណ្ដាល​ក្បាល​ហើយ​នៅ​​និយាយ​បាន​ហូរហែ

បើ​ទោះ​បី​ជា​គេ​ដឹង​ថា​រឿង​ភាគ​ឥណ្ឌា​តែង​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ហួស​ចិត្ត​ព្រោះ​ឈុត​ឆាក​របស់​ខ្លួន​ក៏​ដោយ តែ​ឈុត​មួយ​ក្នុង​រឿង “Chandralekha” បាន​ធ្វើ​ឲ្យ​គេ​ទប់​សំណើច​មិនបាន។

 

តួ​រឿង​ឥណ្ឌា​ធ្វើ​ឲ្យ​គេ​ហួស​ចិត្ត​ព្រោះ​ត្រូវ​គ្រាប់​កណ្ដាល​ក្បាល​ហើយ​នៅ​​និយាយ​បាន​ហូរហែ

បន្ទាប់​ពី​ជប់​មនុស្ស​ឲ្យ​ក្លាយ​ជា​សត្វ​រុយ​និង​ស្វា​រួច​ហើយ គេ​គិត​ថា​រឿង​ភាគ​ឥណ្ឌា​នឹង​លែង​មាន​កល​ធ្វើ​ឲ្យ​គេ​ហួស​ចិត្ត​ទៀត​ហើយ។ យ៉ាងណាក៏ដោយ ឈុត​ឆាក​មិន​គួរ​ឲ្យ​ជឿ​នៅ​តែ​កើត​មាន​ឡើង​ជា​ហូរហែ។ ជាក់​ស្ដែង​នៅ​ក្នុង​វគ្គ​មួយ​ក្នុង​រឿង “Chandralekha” ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៣​ខែ​កក្កដា​នេះ ទស្សនិកជន​បាន​ទប់​សំណើច​មិន​ជាប់​​បន្ទាប់​ពី​តួ​ស្រី​មួយ​រូប​ត្រូវ​បាន​គេ​បាញ់​កាំភ្លើង​កណ្ដាល​ក្បាល​ហើយ​តែ​នៅ​​រស់រាន​មាន​ជីវិត​ធ្វើ​មិន​ដឹង។ មិន​តែ​ប៉ុណ្ណោះ​តួ​អង្គ​នេះ​នៅ​អង្វរ​សង្សារ​របស់​ខ្លួន​ឲ្យ​បំពាក់​កម្រង​ផ្កា​នៅ​ក្បាល​របស់​ខ្លួន​ទៀត។ មិន​បញ្ឈប់​ត្រឹម​នោះ រឿង​ហួស​ហេតុ​បំផុត​នោះ​គឺ​នាង​ចង់​មើល​រូប​ភាព​ផ្អែមល្ហែម​​របស់​នាង​និង​គូ​ស្នេហ៍​របស់​ខ្លួន​នៅ​លើ​ទូរសព្ទ​ទៀង​ផង៕

 

ចុចអាន៖អ្នក​គាំទ្រ​ស្លឈាម​ព្រោះ​ក្រុម​ចម្រៀង​ចិន​លួច​ក្លែង​បន្លំ WINNER ទាំង​ស្រុង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖storypick