គំនិត​រក​ស៊ី​មួយ​ចំនួន​ សម្រាប់​អ្នក​ចូលចិត្ត​​លេង​កីឡា

គំនិត​រក​ស៊ី​មួយ​ចំនួន​ សម្រាប់​អ្នក​ចូលចិត្ត​​លេង​កីឡា

សម្រាប់អ្នកដែលចូលចិត្តកីឡា តើអ្នកមានដែលគិតទេ ថា ចង់បើកការរកស៊ីមួយ ដែលពាក់ព័ន្ធ នឹងផ្នែកកីឡា ដែលជាចូលចិត្ត អ្នកទេ? ខាងក្រោមនេះជាការរកស៊ីមួយចំនួនដែលអ្នកត្រូវដឹង៖

១) អ្នកថតរូប ឬ វីដេអូសម្រាប់កីឡា៖ ប្រសិនបើអ្នកមានជំនាញ ថត រូប រួមទាំងជំនាញ នានាដែលអ្នកដឹងពីកីឡាទៀត នោះ ការងារនេះគឺពិតជាស័ក្ដិសមសម្រាប់អ្នកហើយ។ អ្នកអាចដឹងពីតិចនិក និងកីឡា ណាខ្លះ ដែលកំពុងមានភាពពេញនិយម ដូចនេះអ្នកអាចបង្កើនការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកដែលត្រូវការជាងថតរូបសម្រាប់កីឡានេះ។

២) បើកហាងលក់សម្ភារៈកីឡា៖ ការបើកហាងលក់សម្ភារៈកីឡានេះគឺជាវិធីមួយ ដែលអ្នកអាចនាំអ្នកឲ្យប្រឡូកក្នុងវិស័យកីឡាបាន។ ម៉្យាងវិញទៀត បើអ្នកយល់ដឹង ពីកីឡា ស្គាល់ពីអតិថិជនច្រើន ព្រមទាំងមានជំនាញរកស៊ីទៀត នោះ អ្នកនឹងអាចទទួលបានប្រាក់ចំណូលខ្ពស់ពីវា។

៣) បង្កើតបាក្លឹបសម្រាប់អ្នកចូលចិត្តកីឡា៖ មិនត្រឹមតែផ្ដល់ការសប្បាយរីករាយជួបជុំគ្នាទស្សនា បាល់ទាត់ ឬ ការប្រកួតកីឡានានា នោះ ទេ ពួកគេថែមទាំង មានឱកាសពិសា គ្រឿងភេសជ្ជៈ និងអាហារ នានា ដែលពួកគេពេញចិត្ត កំឡុងពេលទស្សនា នោះផងដែរ៕

ប្រភព៖ bizkhmer

  • គំនិត​រក​ស៊ី​មួយ​ចំនួន​ សម្រាប់​អ្នក​ចូលចិត្ត​​លេង​កីឡា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: