សុខ​ ស្រីនាង ស្រស់ស្អាតប្លែក ក្រោយបាត់មុខអស់មួយរយៈ!

ភ្នំពេញ៖ ក្រោយបាត់មុខ អ្នកនាង សុខ ស្រីនាង អស់មួយរយៈមក ស្រាប់កាលពី យប់មិញនេះ រូបនាង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងស្ទីលលេងខ្លួនប្លែករបស់នាង។

ចំពោះការវិលត្រឡប់មកកាន់សិល្បៈជាថ្មី របស់អ្នកនាង សុខ ស្រីនាង ត្រូវបានអ្នកលេងបណ្តាញសង្គម ឃើញថា រូបនាងបានប្រែមកផាត់មុខ បែបក្រាស់ៗវិញម្តង និងតុបតែងខ្លួនរាងស៊ិចស៊ីជាងមុន។ ក្នុងនោះដែរ នាងបានឲ្យដឹងថា ការលេងខ្លួនបែបនេះ គឺសម្រាប់បទ Original Songរបស់នាង ដែលនឹងចេញក្នុងពេលខាងមុខនេះ ។  

តារាស្រីរូបនេះ បានសរសេរសារក្នុងហ្វេសប៊ុក កាលពីយប់មិញផងថាដែរ "Welcome me back to my facebok។ សុខសប្បាយជាទេ អ្នកទាំងអស់គ្នា? នឹកនាងខ្ញុំអត់? ដោយសារតែមួយរយៈនេះ នាងខ្ញុំរវល់ នឹងSolo album ថ្មី។ហើយកំពុងសម្រិតសម្រាំង Original Song ជាមួយក្រុមការងារ នឹងមកដល់ក្នុងពេលឆាប់ៗនេះណា។ សង្ឃឹមថា អ្នកទាំងអស់នឹងជួយគាំទ្រ នូវសូឡួអាល់ប៊ុមដំបូងរបស់នាងខ្ញុំ អរគុណនូវការទន្ទឹងរង់ចាំ របស់បងប្អួន មិត្តភក្តិក្នុងហ្វេសប៊ុក និងអ្នកគាំទ្ររបស់នាងខ្ញុំ"

ការវិលចូលសិល្បៈ អមជាមួយនឹងបទ Original Song របស់អ្នកនាង សុខស្រីនាង  បានធ្វើឲ្យមហាជន ពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងតែម្តង។ ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំមើល បទចម្រៀងថ្មីរបស់នាង ថានឹងចាក់ដោតបេះដូងពួកគេ និងពិរោះខ្លាំងយ៉ាងណាទៅ៕ 

កំណត់ហេតុខ្មែរឡួត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង សុខ ស្រីនាង ត្រូវបានគេកោតសរសើរថា មានសម្រស់ស្អាតខ្លាំង។

អ្នកគាំទ្រហាក់ដូចជា ចាប់អារម្មណ៍ ទៅលើសម្ផស្សធម្មជាតិ របស់តារាចម្រៀងម្នាក់ គឺអ្នកនាង សុខ ស្រីនាង។

តារាចម្រៀងញញឹមស្រស់ រូបនេះ ត្រូវបានមហាជនទទួលស្គាល់ថា នាងមានសម្រស់ស្អាតពីធម្មជាតិដែលមិនដូច នឹងតារាមួយចំនួន ដែលចំណាយលុយ លើការវះកាត់កែសម្ផស្ស។ អ្នកនាង សុខ ស្រីនាង ជាតារាចម្រៀងម្នាក់ ដែលចូលចិត្តតែងខ្លួនបែបសាមញ្ញ មិនឆើតឆាយហួសហេតុ ត្រូវបានអ្នកគាំទ្រជាយុវវ័យ មើលឃើញថាមានភាពស្រស់ស្អាត និងគួរស្រឡាញ់បែបធម្មជាតិ តាមរយ: មតិជាច្រើននៅលើបណ្តាញសង្គម ហ្វេសប៊ុក។ ដោយសារតែសម្រស់ពីធម្មជាតិ និងមិនវះកាត់ កែសម្ផស្សនេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗ ច្រណែន និងសរសើរនាងយ៉ាងខ្លាំង៕

ចង់ដឹងថា សម្រស់ធម្មជាតិរបស់ សុខ ស្រីនាង ស្អាតយ៉ាងណា មើលរូបថតទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload