បែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huo

6 Videos


បន្ទាប់ពីស្ថិតក្នុងចំណងមិត្តភាពអស់រយៈពេល ១០ ឆ្នាំ តារាសម្តែងល្បីឈ្មោះ Ruby Lin និង លោក Wallace Huo បានកែប្រែចំណងមិត្តភាពក្លាយជាចំណងស្នេហ៍ ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសារព័ត៌មាន ហើយពួកគេក៏បានបង្កើតភាពភ្ញាក់ផ្អើលម្តងទៀត ដោយប្រកាសពីកាលបរិច្ឆេទរៀបមង្គលការ ក្រោយពីទាក់ទងគ្នាជាសង្សារអស់រយៈពេលត្រឹមតែជាង ២ ខែ ។

បែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huo

P9

បែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huo

ដោយសារតែការប្រកាសរៀបការយ៉ាងប្រញាប់ប្រញាល់នេះ បានធ្វើឲ្យនាង Ruby កំពុងរងការវាយប្រហារយ៉ាងខ្លាំងពីពាក្យចចាមអារ៉ាមមានផ្ទៃពោះ ហើយនាងក៏ពុំទាន់ចេញមុខបកស្រាយលើរឿងនេះទៀតផង ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះដែរ លិខិតអញ្ជើញមង្គលការរបស់អ្នកទាំងពីរក៏ត្រូវបានគេចែកចាយពាសពេញបណ្តាញអ៊ីនធឺរណេតដែលក្នុងនោះបានសរសេរថា «១០ ឆ្នាំនៃចំណងមិត្តភាពបានប្រែក្លាយជាស្នេហាពិត ដូចនេះសូមធ្វើជាសាក្សីនៃក្តីស្នេហ៍នេះជាមួយគ្នា» ។

បែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huo

ក្នុងលិខិតនោះដែរ គេក៏ឃើញមានបញ្ជាក់ដែរថា ភ្ញៀវដែរចូលរួមត្រូវស្លៀករ៉ូប ឬ ឈុតពណ៌ ស ឬ ត្នោត ហើយខោខូវប៊យមិនតម្រូវឲ្យអនុញ្ញាតនោទេ ។ គួរបញ្ជាក់ដែរថា មង្គលការអ្នកទាំងពិរនឹងប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា សណ្ឋាគារ Bulgari នៅកោះបាលី ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

បែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huoបែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huoបែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huoបែកធ្លាយ ! លិខិតអញ្ជើញ​មង្គលការ Ruby Lin និង Wallace Huo