ចោរជំនាញ លួចខោអាវ អស់លក្ខណ៍ ត្រូវម្ចាស់ហាង ចាប់ប្រគល់ ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ចោរលួចខោអាវជំនាញម្នាក់ អស់លក្ខណ៍ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវបានម្ចាស់ហាងលក់ខោអាវ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីម្ចាស់ហាងចាប់បុរសម្នាក់ (ចោរ) ប្រគល់ជូនសមត្ថកិច្ចនេះ ពាក់ព័ន្ធនឹងករណីចូលលួច ខោអាវ ជាច្រើនលើកកន្លងមកហើយ ហើយទើបនៅព្រឹកនេះ ម្ចាស់ហាង ដោយមើលឃើញ តាមកាមេរ៉ាសុវត្ថិភាព ក៏បានស្ទាក់ចាប់បាន មុខសញ្ញាចោរលួច ម្នាក់នេះតែម្តង។

លោក គល់ សុផាត នាយប៉ុស្តិ៍ បឹងកេងកងទី១ បានឲ្យដឹងថា បុរសលួចខោអាវគេម្នាក់នេះ ឈ្មោះ អ៊ួង វ៉ាន់ណូ អាយុ ៣៤ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិយប្រាកដ។

បើតាមការរៀបរាប់ពី ម្ចាស់ហាង បានឲ្យដឹងថា បុរសម្នាក់នេះ បានមកចូលលួចខោអាវ នៅហាងរបស់ គាត់ ៥លើកមកហើយ ព្រោះគាត់បានមើលឃើញ តាមកាមេរ៉ាសុវត្ថិភាព ទើបនៅថ្ងៃកើតហេតុ គាត់បានឃើញបុរសដូចតាម កាមេរ៉ានោះ ចូលមកក្នុងហាងគាត់ទៀត ហើយលើកនេះ ជនសង្ស័យបានបន្លំលួចយកខោមួយ និងអាវ ចំនួន៣ ខណៈដើរចេញ មកវិញ គាត់ក៏ឃាត់ខ្លួនប្រគល់ ឲ្យសមត្ថកិច្ចតែម្តង៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកករណីមួយផ្សេងទៀត កាលពីលើកមុន  ព្រោះ​ខឹង​ខ្ចី​លុយ​ពី​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា មិន​បាន​មាន​កំហឹង​ក្នុង​ខ្លួន ហើយ​ឆ្លៀតពេល​ដែល បុរស​នោះ​ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង ហើយ​បាន​គេចខ្លួន​បាត់​។

លុះ​បាន​២​ថ្ងៃ​ក្រោយមក ត្រូវ​ម្ចាស់​ប្រទះ​ឃើញ មិន​មាន​បំណង​ប្ដឹង​នគរបាល​ទេ ព្រោះ​យល់​ថា​ជា​អ្នក​រស់នៅ​ក្នុង​ស្រុកភូមិ​ជាមួយ​គ្នា ជន​រង​គ្រោះ​គ្រាន់តែ​សួរនាំ​ជន​នោះ​ដើម្បី​សុំ​យក​ទូរស័ព្ទ​មក​វិញ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ជន​នោះ​បាន​ឆ្លើយ​យ៉ាង​ខែង​ថា អញ​លួច​មែន តើ​ឯង​ចង់​ធ្វើ​អី​អញ បើ​ឯង​ខ្លាំង អញចង់​លួច​ទាំង​ម៉ូតូ​ឯង​ទៀត​ក៏​បាន​ដែរ​។ ដោយសារ​តែ​ពាក្យ​សម្ដី​គំរាម​លួច​មិន​ឈប់​បែប​នេះ​ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ប្ដឹង ឲ្យ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ឃាត់ខ្លួន​។

ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី បាញ់​គ្រាប់កង់​១​ដើម​នោះ​ផង​ដែរ កាំភ្លើង​នោះ​ជា​កាំភ្លើង​ដែក មិនមែន​ជ័រ​ទេ​មាន​ទម្ងន់​ស្មើនឹង​កាំភ្លើង​ម៉ាក​កា​៥៩​ដែរ ចំណែក​ទូរស័ព្ទ​បាត់​រក​មិនឃើញ​ឡើយ សង្ស័យ​ជន​នោះ​លក់​បាត់​ហើយ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ ៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ទល់មុខ​រោងចក្រ​កាត់ដេរ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ ឈ្មោះ សេង ស​ចិន អាយុ​៤២​ឆ្នាំ​មុខរបរ​ស៊ីឈ្នួល អារឈើ​ឲ្យ​គេ​នៅ​ក្នុង​ខេត្តក្រចេះ ស្នាក់​នៅ​ជាមួយ​ក្មួយ នៅផ្ទះ​ជួល​ម្ដុំ​រោងចក្រ​កាត់ដេរ​៦​ជាន់ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត នៅ​ក្នុងភូមិ​ពក​រុន ឃុំ​ពោធិ៍​ចម្រើន ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុខ មាន អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​ស្នាក់​នៅ​កា​ណា​ឌី​យ៉ា មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាត់បង់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៥​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា នៅ​មុន​ពេល​ចាប់ខ្លួន​២​ថ្ងៃ ជនសង្ស័យ​ខាងលើ​បាន​ទៅ​ខ្ចី​លុយ​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ឲ្យ ព្រោះ​ជន​នោះ​មាន​ចរិត​ថោក តែ​បាន​ខ្ចី​ហើយ​មិន​ដែល​សង​គេ​វិញ​ទេ​។

បន្ទាប់​ពី​ខ្ចី​លុយ​មិន​បាន​បែប​នេះ បាន​ធ្វើ​ឲ្យ​ជន​នោះ​មាន​កំហឹង​ចងគំនុំ ហើយ​ឆ្លៀតពេល​ដែល​ជន​រង​គ្រោះ ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ទុក​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់ ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព លួច​យក​គេចខ្លួន ហើយ​ជន​រង​គ្រោះ​បានឃើញ និង​តាម​ដែរ​ប៉ុន្តែ​តាម​មិន​ទាន់ ជន​នោះ​ក៏​គេច​បាត់​ដោយ​សុវត្ថិភាព​។

បន្ទាប់​មក​ជន​រង​គ្រោះ​ បាន​តាម​រក​គ្រប់​ច្រកល្ហក ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ រហូត​មក​ដល់​ថ្ងៃ​ទី​២០ កក្កដា​នេះ ទើប​ប្រទះ​ឃើញ​ក៏​បាន​ប្ដឹង​នគរបាល ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន ហើយ​ជន​នោះ​មាន​កាំភ្លើង​សៀត​ចង្កេះ នៅ​ពេល​នគរបាល​ទៅ​ដល់ ជន​នោះ​ខ្លាច​នគរបាល​ឃើញ​កាំភ្លើង គេ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ចុកពោះ យកដៃ​ខ្ទប់​ពោះ​ដើរ​ឱន​ៗ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ នគរបាល​បាន​លូកដៃ​ស្ទាប ប៉ះ​ចំ​កាំភ្លើងខ្លី និង​ដកហូត​យក​ទៅ​រក្សា​ទុក គឺជា​ប្រភេទ​កាំភ្លើងខ្លី​បាញ់​គ្រាប់កង់ បន្ទាប់​មក​ទើប​នាំ​ជន​នោះ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ដើម្បី​កសាង​សំ​ណុ​រឿង​បញ្ជូន​ទៅ​តុលាការ​៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរជំនាញ លួចខោអាវ អស់លក្ខណ៍ ត្រូវម្ចាស់ហាង ចាប់ប្រគល់ ឲ្យសមត្ថកិច្ច

ចោរជំនាញ លួចខោអាវ អស់លក្ខណ៍ ត្រូវម្ចាស់ហាង ចាប់ប្រគល់ ឲ្យសមត្ថកិច្ច

ចោរជំនាញ លួចខោអាវ អស់លក្ខណ៍ ត្រូវម្ចាស់ហាង ចាប់ប្រគល់ ឲ្យសមត្ថកិច្ច

ចោរជំនាញ លួចខោអាវ អស់លក្ខណ៍ ត្រូវម្ចាស់ហាង ចាប់ប្រគល់ ឲ្យសមត្ថកិច្ច

ចោរជំនាញ លួចខោអាវ អស់លក្ខណ៍ ត្រូវម្ចាស់ហាង ចាប់ប្រគល់ ឲ្យសមត្ថកិច្ច