ពី​ក្រុមហ៊ុនផ្គត់ផ្គត់​តូចតាច ​Nikon​ ​​ មាន​អាយុ​ ​៩៩​ ​ឆ្នាំ​ វិវឌ្ឍន៍​ជា​ក្រុមហ៊ុន​​កាមេរ៉ា​​​ឈាន​មុខ​លើ​លោក​

ចាប់​ដំណើរ​ការ​ដំបូង​នា​ថ្ងៃ​ ​២៥​ ​កក្កដា​ ​១៩១៧​ ​ក្នុង​រូបភាព​ជា​ក្រុមហ៊ុន​ផលិត​ ​Lens​ ​សម្រាប់​ផ្គត់ផ្គង់​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ដទៃ​ដូច​ជា​ ​Canon​ ​និង​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​របស់​អាល្លឺម៉ង់​ ​Leica ក្រុមហ៊ុន​​ Nikon​ ​បាន​វិវឌ្ឍន៍​ដំណើរ​ការ​អាជីវកម្ម​​​បាន​រយៈ​កាល ៩៩ ឆ្នាំ​និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិតកាមរ៉ា​ឈាន​មុខ​របស់​ជប៉ុន។

 

ពី​ក្រុមហ៊ុនផ្គត់ផ្គត់​តូចតាច ​Nikon​ ​​ មាន​អាយុ​ ​៩៩​ ​ឆ្នាំ​ វិវឌ្ឍន៍​ជា​ក្រុមហ៊ុន​​កាមេរ៉ា​​​ឈាន​មុខ​លើ​លោក​

Nikon 1 rangefinder

 

ឆ្នាំ​ ​១៩៤៨​ ​Nikon​ ​បញ្ចេញ​កាមេរ៉ា​ដំបូង​របស់​ខ្លួន​ម៉ូដែល​ ​Nikon 1​ ​ដែល​ជា​កាមេរ៉ា​ប្រភេទ​ ​Rangefinder។ ភាព​ល្បីល្បាញ​របស់​ ​Nikon​ ​បាន​កើន​ឡើង​ខ្លាំង​ក្រោយ​ពួក​គេ​បញ្ចេញ​កាមេរ៉ា​ម៉ូដែល​ ​Nikon F​ ​ក្នុង​ឆ្នាំ​ ​១៩៥៩​ ​ហើយ​កាមេរ៉ា​ប្រភេទ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​វៀតណាម​ ​និង​យក​ទៅ​ដល់​អវកាស។

 

ពី​ក្រុមហ៊ុនផ្គត់ផ្គត់​តូចតាច ​Nikon​ ​​ មាន​អាយុ​ ​៩៩​ ​ឆ្នាំ​ វិវឌ្ឍន៍​ជា​ក្រុមហ៊ុន​​កាមេរ៉ា​​​ឈាន​មុខ​លើ​លោក​

Nikon F 1959

 

ក្រោយ​ៗ​មក​ភាព​ល្បីល្បាញ​របស់​ ​Nikon​ ​កើន​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ ​ហើយ​បច្ចុប្បន្ន​សង្វាក់​ផលិត​កម្ម​របស់​ ​Nikon​ ​ផលិត​នូវ​សម្ភារៈ​ជា​ច្រើន​ដូច​ជា​ ​កាមេរ៉ា, Lens កាមេរ៉ា, កញ្ចក់​វ៉ែនតា, កែវ​យឹត, Microscopes, ឧបករណ៍​វាស់​សណ្ឋាន​ដី​ ​និង​ឧបករណ៍​ដែល​បម្រើ​ក្នុង​វិស័យ​ថត​រូប​ជា​ច្រើន​ទៀត៕

 

 

អាន​បន្ត​ ​៖​ របៀប Jailbreak iOS 9.2 ដល់ iOS 9.3.3

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​degitalrev