ជាង​សំណង់​បង្ហាញ​វិធី​សម្គាល់​ទូរ​ ATM មាន​បញ្ហា

​​បុរស​ជា​ជាង​សំណង់​ម្នាក់​ឈ្មោះ​ Eli Maguire បាន​​ថត​វីដេអូ​ខ្លី​មួយ​បង្ហាញ​ដល់​មហាជន​ឲ្យ​ដឹង​ពី​វិធី​សម្គាល់​ទូរ​ ATM ដែល​មាន​បញ្ហា ពោល​មាន​បង្កប់​កាមេរ៉ា​ដើម្បី​​ចាប់​យក​ព័ត៌មាន​របស់​កាត។

 

ជាង​សំណង់​បង្ហាញ​វិធី​សម្គាល់​ទូរ​ ATM មាន​បញ្ហា

 

ជន​ខិល​ខូច​តែង​​លួច​ដំឡើង​​ឧបករណ៍​លួច​មើល​នៅ​លើ​ទូរ​ ATM ដើម្បី​លួច​យក​ព័ត៌មាន​នៃ​ កាត​ដក​លុយ​ និង​ រក្សា​​ព័ត៌មាន​នោះ​ទុក។ លោក​ Eli Maguire​ បាន​លើក​ឡើង​ថា ​ប្រសិន​បើ​អតិថិជន​ប្រទះ​ឃើញ​ចំណុច​សង្ស័យ​អ្វី​មួយ​លើ​ទូរ​ ATM គួរ​សាក​ល្បង​ទាញ​ប្រអប់​ដាក់​កាត​ដូច​លោក​បាន​បង្ហាញ។ ទូរ​ ATM ដែល​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម​មាន​ទីតាំង​​នៅ​ក្រុង​​ Kiama ជា​ក្រុង​តូច​មួយ​ក្នុងរដ្ឋ​ New South Wales ​ប្រទេស​អូស្រា្តលី។

 

 

ឧបករណ៍​លួចមើល​​ផ្គុំ​ឡើង​ដោយ​ពីរ​ផ្នែក​ គឺ​ឧបករណ៍​បំភ័ន្ត​ភ្នែក​​ដែល​ដាក់​ពី​លើ​កន្លែង​ស៊ក​កាត និង​ មាន​កាមេរ៉ា​មួយ​នៅ​ពី​ក្នុង​ឧបករណ៍​បំភ័ន្ត​នោះ​ ដែល​ប្រើ​សម្រាប់​ថត​យក​ព័ត៌មាន​របស់​កាត។​​

 

​ដោយ​ឡែក​ ខាង​ក្រោម​ជា​​ការ​ណែនាំ​មួយ​​ចំនួន​​​​ពី​ធនាគារ​ Commonwealth Bank ពី​ចំណុច​បញ្ជាក់​ថា​ទូរ ATM មួយ​មាន​បញ្ហា៖

 

@ ទូរ​ ATM ភាគ​ច្រើន​​មាន​លោត​ភ្លើង​នៅ​កន្លែង​ស៊ក​កាត​ ហើយ​ប្រសិន​បើ​ភ្លើង​មិន​លោត​មាន​ន័យ​ថា​វា​​ជា​ឧបករណ៍​លួច​មើល

 

@ ស្វែង​រក​​ឆ្កូត​លើ​​ក្ដារ​ចុច​សម្រាប់​វាយ​បញ្ចូល​លេខ​សម្ងាត់

 

@ ស្វែងរក​ជ័រ​ដែល​រលុង​ ឬ​ មិន​មាំ​ លើ​ទូរ​ម៉ាស៊ីន

 

@ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ក្ដារ​ចុច​វាយ​លេខ​សម្ងាត់ កន្លែង​ស៊ក​កាត និង​ តំបន់​រន្ធ​បញ្ចេញ​សំឡេង

 

ចុច​អាន៖ ​ត្រូវ​ដឹង​កុំ​ឱ្យ​ទុក្ខ​ធំ​​​ពេល​​​​ដក​លុយ​នៅ​ទូ ATM

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​