បុណ្យ​ខួប​១០០ថ្ងៃ កវី គង្គ ប៊ុនឈឿន ​ថ្ងៃ​ស្អែក​នេះ​

នៅ​ថ្ងៃ​ទី២៧ ខែ កក្កដា​ស្អែក​នេះ ក្រុម​គ្រួសារ​ ​នឹង​​រៀបចំ​​ពិធី​បុណ្យ​គម្រប់​​១០០ថ្ងៃ​ជូន  កវី  គង្គ ប៊ុនឈឿន នៅ​​គេហដ្ឋាន​ឯក​ឧត្តម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ​ ផ្ទះ​លេខ​ ៩១​D ផ្លូវ​លេខ​ ៣៥២A ។

 

បុណ្យ​ខួប​១០០ថ្ងៃ កវី  គង្គ ប៊ុនឈឿន ​ថ្ងៃ​ស្អែក​នេះ​

 

កវី  គង្គ ប៊ុនឈឿន  បាន​ទទួលមរណភាព កាល​​​ថ្ងៃទី១៧ខែមេសា ឆ្នាំ ២០១៦ ក្នុង​ប្រទេស ន័រវេ  ហើយ​​អដ្ឋិធាតុ ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​​មក​ប្រទេស​កំណើត កាល​​​ពី​ថ្ងៃ ​សៅរ៍​ទី​២១ ឧសភា ឆ្នាំ ២០១៦ កន្លង​ទៅ។ បច្ចុប្បន្ន​កំពុងតែ​តម្កល់​នៅ​ផ្ទះ​ ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ។

 

តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្ដម​ មុត ថារី  ពិធី​បុណ្យ​១០០ថ្ងៃ​នេះ​ស្អែក​នេះ​ ក្រុម​គ្រួសារ​បាន​​អញ្ជើញ​​ភ្ញៀវ​ជាង​៤០តុ។ ក្រោយ​​ពី​បុណ្យ​ចប់ អដ្ឋិធាតុ​របស់​លោក  នឹង​ត្រូវ​យក​តម្កល់​នៅ​ទី​ណា  ឧត្ដម​ មុត ថារី   មិន​ទាន់​​​បញ្ជាក់​ឲ្យ​ដឹង​ឡើយ៕

 

អត្ថបទ៖ ខុត សីហា