ដួង ហ្សូរីដា៖ អរគុណដែលមិនបោះ ឪពុកខ្ញុំចោល

ភ្នំ​ពេ​​ញ​៖ ដួ​ង​ ហ្សូ​រីដា ​តា​រា​​សម្តែ​ង ​និង​ជា​​ពិធី​កា​រិ​នី​ ​ដែលមា​ន​សម្រ​ស់​ស្រស់​​ប្រិ​មប្រិ​យ​​ ​កា​លពី​ថ្ងៃ​ទី​ ​២៥​​ ​ខែក​ក្ក​ដា ​​ឆ្នាំ២០​១៦​​ នា​ង​បា​នបង្ហោះលើបណ្តា​ញ ស​ង្គ​មហ្វេសប៊ុ​​ក រ​ប​​ស់នា​ង​​ ​ដោ​យ​ហួ​ស​ចិ​ត្ត​ ​នឹ​ងទ​ង្វើ​ម​នុ​​ស្សអា​​ក្រ​ក់ មួយចំនួន នឹងស្រែកឃ្លាន លុយកាក់ ហ៊ានធ្វើរឿងប្រមាថ ទៅលើសាកសព របស់មនុស្សដែរស្លាប់ទៅហើយ ។

យោងតាមហ្វេសប៊ុក របស់ ដួង ហ្សូរីដា នាងបានរៀបរាប់ថា " សូមអហោសិកម្មអោយលោកចោរ អរគុណហើយដែលលោក មិនចាក់ធាតុឪពុកខ្ញុំបោះចោល សមយកទៅចុះវត្ថុមានតំលៃ លុយកាក់ទាំងអស់ ដែលដាក់ជូនលោកឪពុកខ្ញុំនោះ។

លោកបានយកទៅហើយ សូមទុកឱកាសអោយពុកខ្ញុំ សុខស្ងប់ក្នុងចេតិយរបស់លោកផង សូមមេត្តាឈប់បន្ត សកម្មភាព គាស់ទ្វារ ចេតិយស្ទើរគ្រប់ៗគ្នា ក្នុងវត្តទៅទៀត សូមញញើតបាបបុណ្យផង" ។

នាងនិយាយបែបនេះ បន្ទាប់ពីមានមនុស្ស បានមកធ្វើការគាស់ ទ្វាចេតិយតាម ទីវត្តអារាមនានា ជាពិសេសគាស់ចេតិយ តម្កល់ធាតុរបស់ ឪពុកនាងផ្ទាល់ ដើម្បីតែរបស់មានតម្លៃ ដែលគេទុកតម្កល់ នៅក្នុងនោះ សម្រាប់ឧទ្ទិសកុសល ឲ្យមនុស្ស ដែលបាន លាកចាកទៅហើយនោះ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   ពិធីការិនីដែលធ្លាប់តែ និយមតុបតែងខ្លួនជានារី ស្រគត់ ស្រគំសុភាពរាបសារ កញ្ញា ឌួង ហ្សូរីដា បានបង្ហាញ ភាពសិចស៊ី បែបថ្លៃថ្នូរ ជាមួយឈុតដ៏ ស្រស់ ស្អាត ពណ៌ខ្មៅរំលេច សាច់សរ មើលទៅនាងស្រស់ស្អាត ឆើតឆាយមិនចាញ់ តារាបរទេស ប៉ុន្មានទេ ។

តារាសម្តែង និងជាពិធីការិនី កញ្ញា ឌួង ហ្សូរីដា បានបង្ហាញវត្តមាន ជាមួយស្ទីលតែងខ្លួន បែបថ្មី ជាមួយរ៉ូបវែងអន្លាយពណ៍ សាច់ លាយ ជាមួយប៉ាក់ពណ៌ខ្មៅ បិទ បាំងដើមទ្រូងបន្តិច ដោយឡែក ផ្នែកខាងក្រោម គឺខើចខ្លីមើល ទៅពិត ជារំលេចសម្រស់នាង ពីតារាសុភាពមកជា តារាសិចស៊ី ដែលធ្វើឲ្យទស្សនិកជន បាន ឃើញ នាងស្លៀកឈុតនេះហើយ នាំគ្នាលាន់មាត់ថា នាងស្អាត សិចស៉ីមិនចាញ់ តារាបរទេស ប៉ុន្មានទេ ។

កុំឲ្យខាតពេលយូរ តោះទៅទស្សនាជាមួយ សម្រស់របស់តារាស្រី នាង ឌួង ហ្សូរីដា ទាំងអស់គ្នា ចង់ដឹងថា មានភាពស្រស់ស្អាត អាចប្រៀបជាមួយ តារាបរទេសបានដែរឫយ៉ាងណា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload