កម្ពុជា​លក់​ឥណទាន​កាបូន​នៅ​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ឲ្យ​ក្រុមហ៊ុន Walt Disney បញ្ចុះ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​

តាម​រយៈ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​បំពុល​បរិស្ថាន​ដែល​បណ្ដាល​មក​ពី​ការ​​បាត់​បង់​ព្រៃ​ឈើ​ និង​ការ​រេច​រឹល​ព្រៃ​ឈើ​នៅ​កម្ពុជា ​(REDD+) ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​នៅ​ខេត្ដ​មណ្ឌល​គិរី​បាន​លក់​ឥណទាន​កាបូន​ ឬ​ Carbon Credit របស់​ខ្លួន​ជា​លើក​ដំបូង​ទៅ​ឲ្យ​ក្រុមហ៊ុន​អន្ដរជាតិ​មួយ​មាន​មូល​ដ្ឋាន​នៅ​​សហរដ្ឋ​អាម៉េរិក។