ខ្សែប្រយុទ្ធរូបនេះថា Ronaldo អបអររូបគេដែលទៅលេងនៅ Worfsburg

ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរបស់ក្លឹប Real Madrid គឺកីឡាករ Borja Mayoral នឹងត្រូវផ្លាស់ទៅលេងនៅក្លឹប Wolfsburg ក្នុងក្របខណ្ឌ Bundesliga ក្រោមកិច្ចសន្យាខ្ចីជើងរយៈពេល១ឆ្នាំ ។ យ៉ាងណាទន្ទឹមនឹងការផ្លាស់ទៅទីនោះខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះបានបង្ហើបថាកីឡាករ Cristiano Ronaldo ក៏បានអបអររូបគេផងដែរ ។

ដោយ Borja Mayoral បានប្រាប់អ្នកសារព័ត៌មានថា « Cristiano បានដឹងថាខ្ញុំនឹងផ្លាស់ទៅលេងនៅក្លឹប Wolfsburg ដូចនេះគាត់បាននិយាយថាវាពិតជាអស្ចារ្យនឹងជារឿងដ៏ល្អសម្រាប់ខ្ញុំដើម្បីទទួលបានបទពិសោធន៍ថ្មី » ។

Borja Mayoral « ខ្ញុំសប្បាយចិត្តចំពោះពាក្យអបអររបស់ Cristiano ហើយបច្ចុប្បន្នខ្ញុំគឺស្ថិតជាកីឡាករ Wolfsburg ដូចនេះខ្ញុំនឹងធ្វើឲ្យបានល្អបំផុតក្នុងនាមជាខ្សែប្រយុទ្ធមួយរូបគឺអាចរកគ្រាប់បាល់សម្រាប់ក្រុម »។

សូមបញ្ជាក់ថាកីឡាករ Borja Mayoral គឺជាកីឡាករលេចធ្លោមួយរូបក្នុងក្លឹបយុវជនរបស់ Real Madrid ដោយគេបានស៊ុតបញ្ចូលទី១៣គ្រាប់ក្នុងការបង្ហាញខ្លួន២៥ប្រកួត ហើយកាលពីរដូវកាលមុននេះគេក៏មានឱកាសបង្ហាញខ្លួននៅឈុតធំ Real Madrid បាន៦ប្រកួតនឹងរកបាន១គ្រាប់ផងដែរ ។

ដោយឡែកកាលពីឆ្នាំ២០១៥គេជាសមាជិកដំសំខាន់មួយរូបដែលជួយឲ្យ U19 អេស្ប៉ាញក្លាយជាជើងឯក UEFA European Under-19 Championship ទៀតហើយខណៈនៅពេលនោះគេ Top Scorer ក្នុងព្រឹត្តិការណ៍នោះទៀតផង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែប្រយុទ្ធរូបនេះថា Ronaldo អបអររូបគេដែលទៅលេងនៅ Worfsburg已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:កីឡា
Tags: