អ្នក​ជំនាញ​​បង្ហើប​ពី​គ្រោះ​ថ្នាក់​​​​​​នៃ​ការ​​ពាក់​​ស្បែក​ជើង​​កែង​រាល់​ថ្ងៃ

​ស្បែក​ជើង​កែង​​ ​​​​ជា​ប្រភេទ​​ស្បែក​ជើង​​​មាន​​ការ​និយម​​​​ចូល​ចិត្ត​​​​​​ច្រើន​​​​​​​​​​របស់​ស្ត្រី​ ពិសេស​​​នៅ​វ័យ​​កណ្ដាល​​​ដែល​​ចង់​​​បាន​កម្ពស់​​​ខ្ពស់​​​ឲ្យ​មើល​ទៅ​ស្រឡះ និង​ស្លៀក​ពាក់​​​​​​​​​បាន​ស្អាត​។ ស្បែក​​​ជើង​​កែង​ គេ​សង្កេត​​ឃើញ​​​នារី​​​ពាក់​​ច្រើន​​​​​​​ពេល​​ធ្វើ​ការ​​​ក្នុង​ការិយាល័យ​ ​ចូល​រួម​​ពិធី​​​​​​​​​​​​​​​​មង្គលការ ​​​​ជប់លៀង​ ខួប​កំណើត​ ​និង​​ឱកាស​​ពិសេស​ៗ​ជាច្រើន​​​ទៀត។

 

អ្នក​ជំនាញ​​បង្ហើប​ពី​គ្រោះ​ថ្នាក់​​​​​​នៃ​ការ​​ពាក់​​ស្បែក​ជើង​​កែង​រាល់​ថ្ងៃ

 

ទន្ទឹម​​នឹង​​​​​​​​ការ​ជួយ​​លើក​​សម្ផស្ស​​​​​​​​​​​​ឲ្យ​មើល​ទៅ​ស្រស់​សោភា​ អ្នក​ជំនាញ​​​​ក៏​បាន​​បង្ហើប​ប្រាប់​​ពី​​គ្រោះ​​​ថ្នាក់​​គួរ​ឲ្យ​​ព្រួយ​បារម្ភ​​មួយ​ចំនួន​ដែរ​​ ពិសេស​​​នាំ​ឲ្យ​កើត​​ជំងឺ​មហារីក។

 

​អ្នក​ស្រី​ Helen Sewell ​អ្នក​ជំនាញ​​មក​​ពី​ប្រទេស​អង់គ្លេស​​​​​​និយាយ​ថា​ ការ​​ពាក់​ស្បែក​ជើង​កែង​​​​​​​​​​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​​​​​លើ​សមត្ថភាព​ក្នុង​ការ​​​​គិត​​​​​​ពុំ​បាន​ត្រឹម​ត្រូវ ​​​​​​​ត្រិះរិះ​ពិចារណា​មិន​គ្រប់​ជ្រុង​ជ្រោយ ឬ​ដកដង្ហើម​​មិន​បាន​ស្រួល​​ជាដើម​។​ ​​

 

​ម្យ៉ាង​​វិញ​ទៀត​​​​ ​​វា​ធ្វើ​​ឲ្យ​​ម្រាម​​ជើង​​កោង​​​ជា​រៀង​រហូត រលាក​ចង្វែក​ជើង​​​ សាច់​​ដុំ​​ជើង​ចុះ​ខ្សោយ ​មាន​ជំងឺ​​រលាក​សន្លាក់​ឆ្អឹង ​ហើម​​គន្លាក់​​​​​ជង្គង់ ​​​​​​​​របួស​​ ឬ​​កន្ទួល​​​រមាស់​​ជើង​ថែម​ទៀត​។

​​​
ការ​​រលាក​ទាំង​នោះ​​ នឹង​វិវឌ្ឍ​​បន្តិច​ម្ដង​​ៗ​​ទៅ​ជា​ជំងឺ​បេះដូង​ ភ្លេច​ភ្លាំង​ច្រើន ទឹក​នោម​ផ្អែម ​រួច​​​​​​​​​​​​​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​តែ​ម្ដង។ នេះ​បើ​តាម​វេជ្ជបណ្ឌិត​ David Agus និង​ជា​សាស្ត្រាចារ្យ​​នៅ​ University of Southern California សហរដ្ឋ​អាមេរិក​។ ដំបូន្មាន​ពី​អ្នក​ជំនាញ​​​​​ ​​​គឺ​មិន​ត្រូវ​​ពាក់​វា​​រាល់​ថ្ងៃ​ ​​​ឬ​ញឹក​ញាប់​ពេក​ទេ​​​ ពិសេស​​​កែង​​ចោត​​ខ្ពស់​ខ្លាំង៕

 

អ្នក​ជំនាញ​​បង្ហើប​ពី​គ្រោះ​ថ្នាក់​​​​​​នៃ​ការ​​ពាក់​​ស្បែក​ជើង​​កែង​រាល់​ថ្ងៃ

 

អ្នក​ជំនាញ​​បង្ហើប​ពី​គ្រោះ​ថ្នាក់​​​​​​នៃ​ការ​​ពាក់​​ស្បែក​ជើង​​កែង​រាល់​ថ្ងៃ

 

ចុចអាន៖ គេង​ស្លៀក​ខោ​ក្នុង​រឹបៗ​ពេល​យប់​​​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​

ចុចអាន៖ រឿង៧​​យ៉ាង​ ស្ត្រី​​​ពពោះ​​គួរ​ធ្វើដើម្បី​​ឲ្យ​កូន​​​ឆ្លាត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail​​​​​​​​​​​​​​​​​​​