ជាង​សំណង់​បង្ហាញ​វិធី​សម្គាល់​ទូរ​ ATM មាន​បញ្ហា

បុរសជាជាងសំណង់ម្នាក់ឈ្មោះ Eli Maguire បានថតវីដេអូខ្លីមួយបង្ហាញដល់មហាជនឲ្យដឹងពីវិធីសម្គាល់ទូរ ATM ដែលមានបញ្ហា ពោលមានបង្កប់កាមេរ៉ាដើម្បីចាប់យកព័ត៌មានរបស់កាត។

ជាង​សំណង់​បង្ហាញ​វិធី​សម្គាល់​ទូរ​ ATM មាន​បញ្ហា

ជនខិលខូចតែងលួចដំឡើងឧបករណ៍លួចមើលនៅលើទូរ ATM ដើម្បីលួចយកព័ត៌មាននៃ កាតដកលុយ និង រក្សាព័ត៌មាននោះទុក។ លោក Eli Maguire បានលើកឡើងថា ប្រសិនបើអតិថិជនប្រទះឃើញចំណុចសង្ស័យអ្វីមួយលើទូរ ATM គួរសាកល្បងទាញប្រអប់ដាក់កាតដូចលោកបានបង្ហាញ។ ទូរ ATM ដែលបង្ហាញក្នុងវីដេអូខាងក្រោមមានទីតាំងនៅក្រុង Kiama ជាក្រុងតូចមួយក្នុងរដ្ឋ New South Wales ប្រទេសអូស្រា្តលី។

ឧបករណ៍លួចមើលផ្គុំឡើងដោយពីរផ្នែក គឺឧបករណ៍បំភ័ន្តភ្នែកដែលដាក់ពីលើកន្លែងស៊កកាត និង មានកាមេរ៉ាមួយនៅពីក្នុងឧបករណ៍បំភ័ន្តនោះ ដែលប្រើសម្រាប់ថតយកព័ត៌មានរបស់កាត។

ដោយឡែក ខាងក្រោមជាការណែនាំមួយចំនួនពីធនាគារ Commonwealth Bank ពីចំណុចបញ្ជាក់ថាទូរ ATM មួយមានបញ្ហា៖

@ ទូរ ATM ភាគច្រើនមានលោតភ្លើងនៅកន្លែងស៊កកាត ហើយប្រសិនបើភ្លើងមិនលោតមានន័យថាវាជាឧបករណ៍លួចមើល

@ ស្វែងរកឆ្កូតលើក្ដារចុចសម្រាប់វាយបញ្ចូលលេខសម្ងាត់

@ ស្វែងរកជ័រដែលរលុង ឬ មិនមាំ លើទូរម៉ាស៊ីន

@ ត្រូវប្រុងប្រយ័ត្នខ្ពស់លើក្ដារចុចវាយលេខសម្ងាត់ កន្លែងស៊កកាត និង តំបន់រន្ធបញ្ចេញសំឡេង

ប្រែសម្រួល៖ sabay (ហៃ សុខហេង)
ប្រភព៖ DailyMail

  • ជាង​សំណង់​បង្ហាញ​វិធី​សម្គាល់​ទូរ​ ATM មាន​បញ្ហា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: