លក់ដូរ​ ចែកចាយថ្នាំញៀន ដូច​លក់​ស្ករគ្រាប់

រាជធានីភ្នំពេញ ៖ ទោះបីជា​មានការ​ខិតខំ​​ទាំង​យប់​​ទាំង​ថ្ងៃ​ ពី​លោក​អភិបាល​ខណ្ឌដូនពេញ​ ដើម្បី​លុប​​បំបាត់​ការ​ចែកចាយ ​ក៏​ដូច​ជា​ការ​ប្រើប្រាស់​គ្រឿងញៀន​ នៅតំបន់​បឹង​កក់​ ​ស្ថិត​ក្នុង​ដែនដី​​សង្កាត់​ស្រះ​ចក​​យ៉ាង​ណា​ក៏​ដោយ​ ក៏​សកម្មភាព​នេះ​នៅ​តែ​មាន ។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ​កក្កដា ​២០១៦ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​​ ដឹក​ដោយ​​លោក​សុខ ពេញ​​វុ​ធ អភិបាលរង​ខណ្ឌដូនពេញ​ បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង ​​​ក្នុងភូមិ​ទី​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ថ្នាក់ដឹកនាំ​ខណ្ឌដូនពេញ​មួយ​រូប​បាន​និយាយ​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ មិន​មាន​វត្តមាន​អាជ្ញាធរ​សង្កាត់​ស្រះ​ចក​ទេ​ បានឆ្មក់​​ចូល​ទីតាំង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុងភូមិ​ទី​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ហើយ​បាន​ដកហូត​ថ្នាំ​ញៀន​ និង​សម្ភា​រ​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​៩​នាក់ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ទី​២២សង្កាត់​ស្រះ​ចក​បាន​និយាយ​ថា ការ​ចែកចាយ ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ គឺ​ភូមិ​ទី​២២​នេះ ​ទំនងជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ហើយ​ឱ្យ​​តែ​យប់​ឡើង​មិន​ទាន់​ទេ ​គឺ​មាន​ក្រុម​ស្ទាវ​ប្រុស-​ស្រី​ឈរ​​លក់​ថ្នាំ​ញៀន ​ដូច​លក់​ស្ករ​គ្រាប់​ចឹង។ ហើយ​​ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​សង្កាត់​ និង​នគរបាល​ប៉ុស្តិ៍​ចុះ​បង្ក្រាប​នោះ​ទេ ។

​កន្លង​មក​ ការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ក្នុង​សង្កាត់​ស្រះ​ចក​ គឺ​កុំ​បាន​តែអាជ្ញាធរ​ខណ្ឌដូនពេញ​ ម្ល៉េះ​មាន​រហូត​ដល់​សព្វ​ថ្ងៃនេះ​​ទៅ​ហើយ ។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ សូម​អបអរសាទរ​ចំពោះ​វិធានការ​របស់​លោក​អភិបាល​ខណ្ឌដូនពេញ​ ក្នុង​ការ​យកចិត្តទុកដាក់​លុប​បំបាត់​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ ​ក៏​ដូច​ជា​ការ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សង្កាត់​ស្រះ​ចក ​តែ​សុំ​ឱ្យ​អនុវត្ត​ដូច​ភ្លៀងរលឹម​ បើ​សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​សង្កាត់​ស្រះ​ចក ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន គ្រឿងញៀនជាច្រើនកញ្ចប់តូចធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ និងអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវរហូត​ឈានទៅដល់កានៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

លោក ប៉ាន់ សុភាព បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ទី១.ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី២.ឈ្មោះ ហុន ស្រីពិន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់កាហ្វេនៅផ្សារដីហុយ ទីលំនៅមិនពិតប្រាកដ។

លោកបានបន្តថា វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ក្រាមសថ្លាចំនួន៤១កញ្ចប់(ធំ០៤), ជញ្ជីងថ្លឹង១, ដបសម្រាប់ជក់១, ក្រដាស់អាលុយមីញ៉ូម១ដុំ, ដែកកេះ ចំនួន៦, ថង់សម្រាប់ច្រក​មួយចំនួន។

ក្រោយកើតហេតុជនសង្ស័យ និងវត្ថុតាំងខាងលើនេះ ត្រូវមន្ត្រីកងអាវុធហត្ថបញ្ជូនទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ព្រមទាំងបញ្ជាក់ថា កាំភ្លើងដែលដកហូតបាន​នោះជាកាំភ្លើង​ជ័រនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លក់ដូរ​ ចែកចាយថ្នាំញៀន ដូច​លក់​ស្ករគ្រាប់

លក់ដូរ​ ចែកចាយថ្នាំញៀន ដូច​លក់​ស្ករគ្រាប់

លក់ដូរ​ ចែកចាយថ្នាំញៀន ដូច​លក់​ស្ករគ្រាប់