កម្លាំងនគរបាល ចុះបង្ក្រាបជនចែកចាយគ្រឿងញៀន នៅខណ្ឌចំការមន រហូតផ្ទុះអាវុធឃាត់ខ្លួនជនសង្ស័យ៥នាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ «ក៤» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន រហូតមានការផ្ទុះអាវុធមួយគ្រាប់ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន វេលាម៉ោងជិត១រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានឃាត់ជនសង្ស័យចំនួន៥នាក់ មានស្រីម្នាក់ ព្រមទាំងដកហូតថ្នាំញៀន និងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។

ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងចុះបង្ក្រាបថា សម្រាប់ជនសង្ស័យទាំងនេះ ស្ថិតក្រោមការសួរនាំ នៅឡើយ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ បានដឹកនាំក្រុមកម្លាំងនគរបាល ស្រុកអង្គស្នួល ចុះឃាត់ខ្លួនជនសង្សយ័បានចំនួន៤នាក់ នាំយកកាន់អធិការដ្ឋាននគរបាលស្រុក ពីបទប្រើគ្រឿងញៀន និងករណីឆបោកលុយតាម Wing នៅត្រង់ចំណុចភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក មាន សំណាង បានបញ្ជាក់ថា ជនសង្សយ័ទាំង៤នាក់រួមមានទី១-ឈ្មោះ ម៉ៅ ពន្លក អាយុ១៩ឆ្នាំ មុខរបរកម្មករនៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល (ធ្លាប់អប់រំនៅប៉ុស្តិ៍ប្រើប្រាស់គ្រឿងញៀន) ទី២-ឈ្មោះ សឿម វីរះ អាយុ២០ឆ្នាំ នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មុខរបរនៅផ្ទះ ទី៣-ឈ្មោះ សួគ៌ ចិត្ត្រា អាយុ១៩ឆ្នាំ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មុខរបរកម្មកររោងចក្រ និងទី៤-ឈ្មោះ សោម សុភា អាយុ២១ឆ្នាំ រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចបានចុះឆែកឆេរឃើញវត្ថុតាងមូយចំនួនដូចជា៖ ក្រដាស់វីងវេលុយចំនួន៣សន្លឹក ទូរស័ព្ទដៃ០៧គ្រឿង ដាវដែកកែច្នៃដើម៤ ដំបងឬស្សី កាំបិតផ្គាក់ចំនួន១៦ ញញួរដែកដងឈើចំនួន១៧ ដែកដាប់ចំនួន១៨ កាំបិតប៉័ងតោ១ កូនកាំបិត១៩ កន្ត្រៃកាត់ខោអាវ១១០ ដែកឆាបឆាបធំ១១១ ពូថៅចំនួន១ និងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត