Rihanna ហាម​អ្នក​គាំទ្រ​មិន​ឲ្យ​លេង Pokemon Go ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន

តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Rihanna ចង់​ឲ្យ​ទស្សនិកជន​ផ្ដោត​អារម្មណ៍​លើ​នាង​មិន​មែន​ទៅ​លើ​ហ្គេម Pokemon Go នោះ​ទេ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន។

 

Rihanna ហាម​អ្នក​គាំទ្រ​មិន​ឲ្យ​លេង Pokemon Go ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន

 

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ខ្លួន​​ខំ​ប្រឹង​ច្រៀង​ចង់​ដាច់​បំពង់​ក​ហើយ​គ្មាន​អ្នក​រវីរវល់​នោះ? ដោយ​សារ​តែ​ដឹង​ថា​រឿង​នេះ​អាច​កើត​ឡើង​ចំពោះ​ខ្លួន តារា​ចម្រៀង​ជួរ​មុខ​នៅ​អាមេរិក Rihanna បាន​ហាមប្រាម​អ្នក​គាំទ្រ​របស់​ខ្លួន​រួច​ជា​ស្រេច។ នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ឲ្យ​ការ​ប្រគំតន្ត្រី​របស់​ខ្លួន​ថ្មី​ៗ​នេះ ម្ចាស់​បទ “Work” បាន​ហាម​មិន​ឲ្យ​ទស្សនិកជន​ដែល​ចូល​មើល​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​មិន​ឲ្យ​លេង​ហ្គេម Pokemon Go ជា​ដាច់​ខាត។ “ខ្ញុំ​មិន​ចង់​ឃើញ​ទិដ្ឋភាព​អ្នក​ទាំង​អស់​គ្នា​ផ្ញើ​សារ​ឆ្លង​ឆ្លើយ​ទៅ​សង្សារ​របស់​ខ្លួន ហើយ​រឹត​តែ​មិន​ចង់​ឃើញ​ពួក​យើង​ដេញ​ចាប់​ពួក Pokemon ទៅ​ទៀត” Rihanna ផ្ដាំ៕

 

ចុចអាន៖Rihanna បញ្ចេញ MV ទំនើប​​ប្លែក​មិន​ធ្លាប់​មាន​សម្រាប់​ភាពយន្ត​ថ្មី “Star Trek Beyond”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖billboard