នាយ​ចឺម​៖ ទម្រាំ​បាន​ប៉ុណ្ណេះ ​គេ​មើល​ងាយ​ខ្ញុំ​ឆ្អែត​ហើយ

នាយ​ ចឺម តារា​ចម្រៀង និង​ជា​តារា​កំប្លែង​បាន​បង្ហើប​ប្រាប់​ Sabay ពី​ជីវិត​ដែល​ធ្លាប់​ត្រូវ​បាន​គេ​មើល​ងាយ​កាល​ពី​ខ្លួន​នៅ​វ័យ​ជំទង់​មុន​នឹង​បាន​ដូច​សព្វ​ថ្ងៃ។

 

នាយ​ចឺម​៖ ទម្រាំ​បាន​ប៉ុណ្ណេះ ​គេ​មើល​ងាយ​ខ្ញុំ​ឆ្អែត​ហើយ

 

តារា​កំប្លែង​​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ CTN ប្រាប់​ថា កាល​នៅ​តូច​លោក​ចូល​ចិត្ត​ច្រៀង​ចូល​ចិត្ត​សម្ដែង​ ឲ្យ​តែ​បាយ​ថ្ងៃ​ត្រង់​រួច​ លោក​តែង​តែ​ដើរ​បបួល​ក្មេងៗ​​ក្នុង​ភូមិ​ដើរ​កាប់​ដើម​ឈើ​ដើម្បី​​ធ្វើ​ឆាក​សម្ដែង​​​​។ តារា​ចម្រៀង​មាន​ដើម​កំណើត​ពី​ខេត្ត​ កំពង់ស្ពឺ បាន​បន្ត​ទៀត​ថា “ពេល​ខ្ញុំ​ហៅ​ក្មេងៗ​ក្នុង​ភូមិ​មក​លេង​ចឹង​ឪពុក​ម្ដាយ​គេ​មិន​សប្បាយ​ចិត្ត​ទេ​បង គាត់​ថា​ពួក​អា​សិល្បៈ​វា​គ្មាន​កំណើត​ទេ ​​វា​ចេះ​តែ​គូរ​មុខ​គូរ​មាត់​ដូច​មនុស្ស​ឆ្កួត​ប៉ុណ្ណោះ”។

 

 

ម្ចាស់​បទ “ពុក​អើយ​ម៉ែ​អើយ​នាង​រៀប​ការ​ចោល​ខ្ញុំ​ហើយ” បាន​បញ្ជាក់​ទៀត​ថា ​​លោក​មិន​បាន​អន់​ចិត្ត​ចំពោះ​ពាក្យ​ទាំង​អស់​នោះ​ទេ​ តែ​លោក​បាន​ចាំ​ទុក ​ហើយ​យក​​វា​ជា​មេរៀន​ជីវិតរហូត​មក ​ក៏​ដូច​ជា​ខិត​ខំ​ប្រឹង​ប្រែង​មិន​ឲ្យ​គេ​ថា​អ្នក​សិល្បៈ​សុទ្ធ​តែ​គ្មាន​កំណើត​នោះ​ទេ៕

 

 

អត្ថបទ៖ SAMEDY​​​​​​​