Allardyce មិន​ទាន់​ធានា​ថា Rooney នៅ​តែ​ជា​ប្រធាន​ក្រុម​អង់គ្លេស​

នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើក​ដំបូង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Sam Allardyce បាន​បដិសេធ​បញ្ជាក់​ថា​តើ​ Wayne Rooney នឹង​នៅ​តែ​ជា​ប្រធាន​ក្រុម​ទៀត ឬ​យ៉ាងណា​ក្នុង​រជ្ជកាល​របស់​លោក​។

 

Allardyce មិន​ទាន់​ធានា​ថា Rooney នៅ​តែ​ជា​ប្រធាន​ក្រុម​អង់គ្លេស​ លោក Sam Allardyce និង Rooney

 

Rooney ត្រូវ​គ្រូ​បង្វឹក​ចាស់​លោក Roy Hodgson តែង​តាំង​ជា​ប្រធាន​ក្រុម​ជំនួស​ Gerrard ដែល​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ២០១៤ ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពីខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ ក្លាយ​ជា​ប្រធាន​ក្រុម​ Manchester United ដែល​តែង​តាំង​ដោយ​លោក Louis van Gaal។

 

“វា​ហាក់​ដូច​ជា​រហ័ស​ពេក ដែល​ត្រូវ​ប្រាប់​ពី​នរណា​ជា​ប្រធាន​ក្រុម។ ខ្ញុំ​នឹង​ប្រកាស​ឲ្យ​ដឹង​ក្រោយ​ពេល​​បាន​ជួប​កីឡាករ​ទាំង​អស់​ និង​ក្រោយ​ពេល​បាន​ពិភាក្សា​ជាមួយ​បុគ្គលិក​ និង​អ្នក​​ពាក់​ព័ន្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ។” Allardyce ប្រាប់​អ្នក​សារ​ព័ត៌មាន​ដូច្នេះ។

 

អតីត​អ្នក​ចាត់​ការ​ទូទៅ Sunderland ដែល​ចុះ​កុង​ត្រា​រយៈ​ពេល​២​ឆ្នាំ​ជាមួយ​ FAនឹង​ដឹក​នាំ​អង់គ្លេស​ប្រកួត​ដំបូង​ នៅ​ថ្ងៃទី១ កញ្ញា ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ពិភពលោក​ឆ្នាំ ២០១៨ទល់​នឹង​ក្រូអាត៕

 

Allardyce មិន​ទាន់​ធានា​ថា Rooney នៅ​តែ​ជា​ប្រធាន​ក្រុម​អង់គ្លេស​

 

Allardyce មិន​ទាន់​ធានា​ថា Rooney នៅ​តែ​ជា​ប្រធាន​ក្រុម​អង់គ្លេស​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal