កុំព្យូទ័រ Dell Inspiron 2-in-1 មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ហើយ

កាល​ពី​ថ្ងៃ​ចន្ទ ២៥ កក្កដា ម្សិលមិញ​នេះ ក្រុមហ៊ុន Dell សាខា​កម្ពុជា បាន​តាំង​បង្ហាញ​ផលិតផល​ថ្មី ក្រោម​គោល​គំនិត “We Love Your Work” ដើម្បី​បង្ហាញ​វត្តមាន​ថ្មី​របស់​កុំព្យូទ័រ​ម៉ូដែល Dell Inspiron 2-in-1 នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​ការ​ចូលរួម​ពី​សំណាក់​អ្នក​ចែកចាយ​មាន​អាជ្ញាប័ណ្ណ​ ម្ចាស់​ហាង អ្នក​សារព័ត៌មាន និង​និស្សិត​មក​ពី​បណ្តា​សាកល​វិទ្យាល័យ​ផ្សេងៗ​ជាច្រើន​រូប។

 

កុំព្យូទ័រ​ម៉ូដែល Dell Inspiron 2-in-1 ត្រូវ​បាន​រចនា​ឡើង​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់​នៅ​ជំនាន់​ទី​៦ Intel® Core™ processor ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​រក្សា​ទុក​រូបថត ឬ​វីដេអូ ដោយ​មិន​បង្អាក់​ដំណើរ​ការ ព្រម​ទាំង​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ល្អ និង​ផ្តល់​ថាមពល​ថ្ម ដែល​អ្នក​ត្រូវ​ការ​សម្រាប់​កម្មវិធី​កម្សាន្ត​ផ្សេងៗ ដូចជា Facebook, Skype, Instagram, YouTube ហ្គេម និង​កម្មវិធី​ជា​ច្រើន​ទៀត។

 

កុំព្យូទ័រ Dell Inspiron 2-in-1 មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ហើយ

 

កុំព្យូទ័រ​ដ៏​ប្រណិត​នេះ​ក៏​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​រហូត​ដល់ 1TB ដូច្នេះ​អ្នក​អាច​រក្សា​ទុក​ឯកសារ​នានា​ជាមួយ​អ្នក​នៅ​គ្រប់​ពេល​វេលា​ទាំង​អស់។ Dell Inspiron 2-in-1 អាច​ឲ្យ​អ្នក Touch Screen ដោយ​ប្រើ​ម្រាមដៃ​ទាំង​១០ ដោយ​មិន​មាន​ផលប៉ះពាល់​ដល់​គុណភាព​កុំព្យូទ័រ។

 

Dell ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កុំព្យូទ័រ​ឈាន​មុខ​គេ​ដែល​តែង​នាំ​យក​ផលិតផល​ដ៏​សក្ដិសម និង​មាន​ភាព​ងាយ​ស្រួល​ជូន​អតិថិជន​របស់​ខ្លួន ជាមួយ​នឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់។ Dell អនុញ្ញាត​ឲ្យ សហគមន៍ និង​អតិថិជន​នៅ​គ្រប់​កន្លែង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដើម្បី​ធ្វើឲ្យ​ក្តី​សុបិន​របស់​ពួកគេ​បាន​ដូច​បំណង និង​អាច​ធ្វើ​អ្វី​បាន​សម្រេច​កាន់​តែ​ច្រើន មិន​ថា​ពួកគេ​នៅ​ផ្ទះ កន្លែង​ធ្វើការ​ សាលា​រៀន ឬ​នៅ​ទីណា​នោះ​ទេ។

 

ដើម្បី​ទទួល​បាន​ផលិតផល​មាន​អាជ្ញាប័ណ្ណ សូម​សួរ​រក​ស្ទីកគ័រ​ឡូហ្គូ Dell (Dell Halogram Sticker) រាល់​ការ​ជាវ​ផលិតផល​កុំព្យូទ័រ​ម៉ាក Dell ពី​ភ្នាក់ងារ​ចែក​ចាយ​ដែល​មាន​អាជ្ញាប័ណ្ណ​ពី Dell ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​អ្នក​ចែកចាយ​មាន​អាជ្ញាប័ណ្ណ PTC Computer Technology ឬ​ចូលផេក​ហ្វេសប៊ុក www.facebook.com/Inspiredyourlife ៕

 

កុំព្យូទ័រ Dell Inspiron 2-in-1 មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ហើយ

 

កុំព្យូទ័រ Dell Inspiron 2-in-1 មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ហើយ

 

កុំព្យូទ័រ Dell Inspiron 2-in-1 មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ហើយ

 

កុំព្យូទ័រ Dell Inspiron 2-in-1 មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ហើយ

 

អត្ថបទ៖ ពាណិជ្ជកម្ម