សម្តេច ហេង សំរិន ស្នើ​ចិន​ជួយ​សង់​អគាររដ្ឋបាល​សភា​មួយ​ខ្នង កម្ពស់​១២​ជាន់​ និពន្ធដោយ : ថ្មីៗ       July-26-2016, 2:42 pm         276

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហេង សំរិន ស្នើ​ចិន​ជួយ​សង់​អគាររដ្ឋបាល​សភា​មួយ​ខ្នង កម្ពស់​១២​ជាន់​រូបថតពី ហ្វេសប៊ុករដ្ឋសភា
​ភ្នំពេញ​៖ ប្រធានរដ្ឋសភា​សម្តេច ហេង សំរិន បានស្នើ​ប្រធានសភា​លោក Zhang Dejiang  សុំ​ជួយ​សង់​អគារ​រដ្ឋបាល​មួយ​ខ្នង កម្ពស់​១២​ជាន់​ដល់​រដ្ឋសភា​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋសភា​កម្ពុជា​។​

​បើតាម​ការផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​រដ្ឋសភា ការស្នើសុំ​របស់​សម្តេច ហេង សំរិន ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគីជាមួយ​លោក Zhang Dejiang ប្រធានសភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ ក្នុងប្រទេស​ចិន​។

​ប្រធានរដ្ឋសភា​ប្រជាជន​ចិន​បាន​ទទួលយក​សំណើ​កម្ពុជា និង​ស្នើ​ឲ្យ​ដាក់​តាមរយៈ​រាជរដ្ឋាភិបាល​។ នេះ​ជាការ​ឆ្លើយតប​របស់ប្រធានសភាប្រជាជនចិន ដែល​ដកស្រង់​ពី​ហ្វេ​សប៊ុ​ក​សភា នៅថ្ងៃនេះ​។​

​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កំពុង​ដឹកនាំ​គណៈប្រតិភូ​ពី​កម្ពុជា​ទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល ៥​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​។ សម្តេច ហេង សំរិន បាន និង​កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​មួយចំនួន រួមមាន លោក Li Yuanchao អនុ​ប្រធានាធិបតី​, លោក Yu Zhengsheng ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន និង​លោក Zhang Dejiang ប្រធានសភា​ប្រជាជន​ចិន​។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​នឹង​ត្រឡប់​មកពី​ប្រទេស​ចិន​ដល់​កម្ពុជា តាម​ជើងហោះហើរ​ពិសេស​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦៕