ភិន សុដាលីស ប្រុងលេងទាល់តែ ប៉ែន ចំរុង ងើបមុខលែងរួច ហើយមើលទៅ?

ភ្នំពេញ៖ តារាសម្តែង ថន លក្ខិណា ក៏ដូចអ្នកគាំទ្រ ជាច្រើន បានលើកទឹកចិត្ត ដល់ម្តាយនិងកូន ភិន សុដាលីស ទាំងអស់នេះជាសារ ដើម្បីជំរុញនឹងលើកទឹកចិត្ត ដល់នាង ក្រោយពីត្រូវបាន លោក ប៉ែន ចំរុង ដាក់ពាក្យបណ្តឹងលែងលះ ទាំងខ្លួនមានទារកក្នុងផ្ទៃផងដែរ ។

បន្ទាប់ពីបានទម្លាយរឿងរ៉ាវស្នេហារ រវាងតារាសម្តែងទាំងពីរដួង ភិន សុដាលីស និង ប៉ែន ចំរុង ក្នុងសន្និសិតកាសែត នៅល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ រួមមក ភិន សុដាលីន បានបន្ថែមពាក្យពេជន៍ ដែលសំដៅចំៗទៅ លោក ប៉ែន ចំរុង ទាក់ទិននឹងរឿង កូនក្នុងផ្ទៃ បន្ថែមទៀត នៅលើបណ្តាញសង្គម ហ្វេសប៊ុក ថា «"រួចរាល់ហើយ! ហត់ណាស់! ស្ពាយវាយូរហើយធ្ងន់ណាស់ គ្រប់យ៉ាងហាក់ដូច ជាការរៀបចំ ចុងក្រោយយើងគ្រាន់តែជាកូនអុក ដែលលេងចាញ់ហើយ ក៏បោះចោលឈប់លេង។

យ៉ាងណាក៏ខ្លួនបានធ្វើអ្វី ដែលចង់ធ្វើមួយខ្យល់ទាំងល្ងង់ខ្លៅ ជំនះទាល់បានសំរេច គ្រាន់តែខកចិត្តខ្លាំង ចំពោះលទ្ធផលចុងក្រោយ ... ការលះបង់ដ៏ធំកន្លងមកនេះ ទោះជាវាខុសចាត់ទុកថាជាមេរៀន ... ចាំមិនភ្លេចពាក្យសំដីដែលគេនិយាយ ប្រាប់មិត្តភក្តិរបស់គេ មិន មែន ម្តងតែច្រើនដង "អញស៊ីបាយឆ្អែតហើយ អញចង់ស៊ីបង្អែមម្តង" (ហ៊ានស្បថទេថាមិនដែលនិយាយ ចង់ស្តាប់រីខតទេ) ចាំមិនភ្លេច នៅពេលដែលគេនិយាយថា "ម៉ែរោគចិត្តចឹង កូនហ្នឹងកើតមកក៏មិនគ្រប់សតិដែរ" គ្នាមិនទាន់កើតផង ដាក់បណ្តាសាគ្នាធ្វើអី បើចឹង ដដែល បង្កើតគ្នាមកធ្វើអី? អូខេ បើអ្នកមិនត្រូវការតែខ្ញុំត្រូវការ ខ្ញុំអាចចិញ្ចឹមកូននេះបានមនោសញ្ចេតនា ឪកូនស្អី សុំមកលេង កូនធ្វើអី បើរាល់ការតាមដានសុខភាព កូនក្នុងផ្ទៃរាល់ខែ គ្មានមុខអ្នកផងហ្នឹង អាហារកិច្ចហ្នឹង អោយមកធ្វើអី? រឺក៏និយាយ ដើម្បី អោយគ្រាន់តែល្អមើល? គិតម្តងទៀតអ្នកណា ជាអ្នកខាតអោយពិតប្រាកដ... ហេតុអ្វីក៏នៅតែជាមនុស្សស្រី ? មិនអាចផ្គាប់ចិត្តមនុស្ស អ្នកជេរនៅតែជេរ... គេមិនមែនរស់ក្នុងជីវិតយើង... ខ្វល់ធ្វើអី ? គេមិនយល់ ទៅបង្ខំគេធ្វើអី? សរសើរខ្លួនឯងដែលមិនជ្រើសរើស ការ ស្លាប់ជាដំណោះស្រាយ... ចុងក្រោយមានតែឪពុកម្តាយ ដែលទទួលយកយើងវិញ... សំខាន់ពេលនេះ ខ្ញុំបានត្រៀមខ្លួន រួចរាល់ដើរ ទៅជីវិតថ្មី អរគុណចំពោះមេរៀន និងឆាកល្ខោនដ៏ឥតខ្ចោះមួយនេះ ... "» ។

ជាមួយនឹងការត្អូញត្អែលនេះដែរ បានធ្វើឲ្យមហាជន ជាពិសេស ស្ត្រីៗដូចគ្នាជាច្រើន ដែលគាំទ្រ ការសម្រេចចិត្តរបស់ ភិន សុដាលីស ប្រាកដណាស់ ពិតជាអាណិត ជាមួយ ភិន សុដាលីស ហើយ មានអ្នកខ្លះបាន ខំមេន បន្ថែម ជាកាលើកទឹកចិត្ត ដល់ ភិន សុដាលីស ក្នុងនោះក៏មាន តារាសម្តែង កញ្ញា ថន លក្ខិណា បានបញ្ចេញមតិ ដោយលើកទឹកចិត្ត ទៅដល់ ភិន សុដាលីសផងដែរថា " រឹងមាំឡើង ប្អូនស្រី ដើម្បីកូនក្នុងផ្ទៃណា " ។

ទាំងក្នុងសន្និសិតកាសែត និងក្នុងហ្វេសប៊ុក ដោយបានរៀបរាប់ និងបង្ហាញនូវ អ្វីដែលអ្នកទាំងពីរបាន ធ្វើជាមួយគ្នា ជាច្រើនក្នុងគោល បំណងធ្វើឲ្យ ប៉ែន ចំរុង មិនអាចមានឱកាស ងើបមុខរួចពីសំណាក់ មហាជន ដែរអាចគិតថា ប៉ែន ចំរុង ជាមនុស្សអាក្រក់ និងជាប្តីហេង ស៊យ នឹងបំបាក់មុខមាត់ តែម្តង់នោះ យើងមិនទាន់ឃើញមាន ប្រត្តិកម្មអ្វីមួយពី លោក ប៉ែន ចំរុង ហើយ យើងនឹងរងចាំការឆ្លើយបំភ្លឺពី សម៉ីខ្លួន លោក ប៉ែន ចំរុង ថាតើអ្វីដែរ ភិន សុដាលីស និយាយទាំងអស់នេះ ពិតឬយ៉ាងណាទៅវិញ? ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload