កើត​ថ្ងៃ​អង្គារ ភាគច្រើន ជា​មនុស្ស​បែប​ណា​?

កើត​ថ្ងៃ​អង្គារ ភាគច្រើន ជា​មនុស្ស​បែប​ណា​?


កើត​ថ្ងៃ​អង្គារ ភាគច្រើន ជា​មនុស្ស​បែប​ណា​?

​ប្រសិនបើ​អ្នក កើត​ក្នុង​ថ្ងៃ​អង្គារ អ្នក​នឹង​អាច ៖

•​    ​ជា​មនុស្ស​សកម្ម រស់​រវើក និង​មាន​ចរិត​ជា​អ្នក​ប្រយុទ្ធ យ៉ាង​ពិតប្រាកដ​
•​    ​អ្នក​ជា​មនុស្ស​ក្លាហាន មោះមុត និង​ចង់​ចេះ​ចង់ដឹង ចំពោះ​ការសិក្សា និង​ការងារ​
•​    ​ចូលចិត្ត​ជួយ​មនុស្ស​ជុំវិញខ្លួន​
•​    ​អ្នក​ជា​មនុស្ស​គិត​ច្រើន ពិបាក​ចិត្តច្រើន ហើយ​កាន់តែ​ពិបាកចិត្ត បញ្ហា​នឹង​កាន់តែ​រត់​មក​រក ដូច្នេះ អ្នក​គួរ​រៀន​ចេះ​សម្រប​ខ្លួន ធ្វើខ្លួន​ឲ្យ​សប្បាយ ហើយ​កុំ​គិត​ច្រើនពេក កុំ​ចង់​មានបាន​ពេក ពីព្រោះ តាម​ចរិត និង​លក្ខណៈសម្បត្តិ អ្នក​មិន​ក្រ​នោះ​ទេ គ្រាន់​តែ​អ្នក​ចង់​មាន​ឆាប់​ប៉ុណ្ណោះ​
•​    ​អ្នកខ្លះ ជា​មនុស្ស​សម្ភារៈ​និយម និង​ចូលចិត្ត​ឡូយ​ឆាយ ស្លៀកពាក់​ស្អាតបាត និង​មាន​លំដាប់​ខ្ពស់ អឺចឹង អ្នក​គួរតែ​ចេះ​សន្សំ​លុយ​បន្តិច​ទៅ​
•​    ​ទោះបីជា​អ្នក​ចេះ​សួរ​យោបល់ អ្នកដទៃ​ច្រើន​ក៏ពិតមែន ប៉ុន្តែ អ្នក​មិន​សូវ​ទុកចិត្ត ហើយ​គិត​ថា វា​មិនសូវ​ល្អ​ដូច​គំនិត​អ្នកនោះ​ទេ ដូច្នេះ អ្នក​គួរតែ​គិត​ឲ្យបាន​វែងឆ្ងាយ ហើយ​លើក​យកគំនិត​ទាំងនោះ មក​គិត​ម្តងទៀត អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា សឹម​សម្រេចចិត្ត​ជា​ក្រោយ​
•​    ​អ្នក​ជា​មនុស្ស​រត់ទៅមុខ សកម្ម ហើយ​ព្យាយាម​ក្នុង​កិច្ចការងារ​ជានិច្ច​
•​    ​កាច ឆ្នាស់ ជា​ចរិត របស់​អ្នក​ដែល​កើត​ថ្ងៃ​អង្គារ​៕

​ប្រភព ៖ Dayofbirth
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។