​ហេតុផល​ដែលអ្នក​មិនត្រូវ ឲ្យ​ថ្នាំ​ផ្សះ​កូន​ញ៉ាំ​ផ្តេសផ្តាស​

​ហេតុផល​ដែលអ្នក​មិនត្រូវ ឲ្យ​ថ្នាំ​ផ្សះ​កូន​ញ៉ាំ​ផ្តេសផ្តាស​


​ហេតុផល​ដែលអ្នក​មិនត្រូវ ឲ្យ​ថ្នាំ​ផ្សះ​កូន​ញ៉ាំ​ផ្តេសផ្តាស​

​ឪពុក​ម្តាយ​ភាគច្រើន តែងតែ​រៀបចំ​ឲ្យ​ថ្នាំ​ផ្សះ​កូន​ខ្លួន​លេប នៅ​ពេល​ពួកគេ​មាន​អាការៈ​ក្តៅខ្លួន ឈឺ​បំពង់ក ឬ​ជំងឺ​នៅ​ត្រចៀក​ជាដើម​។ យ៉ាងណាមិញ ថ្នាំ​ផ្សះ មិន​មាន​សារៈសំខាន់​អ្វី ចំពោះ​ជំងឺ​លើ​កុមារ​ឡើយ​។ ភាគច្រើន អា​ការៈក្អក និង​ផ្តាសាយ ដែល​បង្ក​ជា​ក្តៅខ្លួន​ថែមទៀត​នោះ គឺ​បណ្តាលមកពី ការបង្ក​រោគ​ដោយ​វីរុស និង​មិន​ត្រូវការ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ឡើយ​។ តាមពិត ការប្រើ​ថ្នាំ​ផ្សះ​ច្រើនពេក អាច​បណ្តាល​ឲ្យ​ស៊ាំ​ថ្នាំ និង​មាន​បញ្ហា​ផ្សេងទៀត ជាពិសេស​ទារក​ទើបនឹង​កើត​តែម្តង​។

​ក្មេង​ដែល​មាន​ជំងឺ ដោយសារ​តែ​ការបង្ក​រោគ​ដោយ​វីរុស ប្រហែលជា​មាន​អា​ការៈក្អក ផ្តាសាយ ក្តៅខ្លួន ឬ​រាក​ជាមួយគ្នា​។ ជាធម្មតា ក្មេង​នៅ​តែ​អាច​លេង​បាន​ដដែល នៅ​ចន្លោះ​ពេល​ក្តៅខ្លួន អាច​ញ៉ាំ​បាន​ធម្មតា និង​មើលទៅ​ធម្មតា​នៅពេល​ចុះ​កម្តៅ​វិញ​។ យ៉ាងណាមិញ ការបង្ក​រោគ​ដោយ​បាក់តេរី ក្មេង​អាច​នឹង​មាន​អា​ការៈឈឺ​ខ្នង ឈឺ​ជើង រមាស់​ភ្នែក និង​មិន​ញ៉ាំ ឬ​មិន​បៅ​។

ប៉ុន្តែ​រឿង​នេះ គ្រូពេទ្យ​អាច​នឹង​ត្រូវការ​ពិនិត្យ​បន្ថែមទៀត ទើប​អាច​បកស្រាយ​បាន​ច្បាស់ ហើយ​ពេល​ខ្លះ អាច​នឹង​រក​មើល​មូលហេតុ​របស់​ជំងឺ តាមរយៈ​ការ​ធ្វើ​តេស្ត​ឈាម និង​ទឹកនោម​ថា​វា​ជា​វីរុស ឬ​បាក់តេរី ដែល​បង្កហេតុ​បែបនេះ​។ ថ្នាំ​ផ្សះ គឺជា​ឱសថ​ដែល​អាច​ប្រើប្រាស់​បាន​លុះត្រាតែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ឬ​គួរតែ​ប្រើ នៅពេល​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី​។

​នេះ​ជា​អ្វី​ដែល​អាច ប៉ះពាល់​ដល់​កូនតូច​អ្នក នៅពេល​ប្រើ​ថ្នាំ​ផ្សះ​លើស​កម្រិត​

•​    ​អាច​បណ្តាលឲ្យ​មាន​ការរ​លា​ក​ពោះវៀនធំ​ក្លែងក្លាយ (Pseudo Colitis) និង​រាក​ដោយសារ​ថ្នាំ​ផ្សះ ដូច្នេះ រាងកាយ​នឹង​បាត់បង់​បាក់តេរី​ល្អៗ និង​អេឡិចត្រូលី​ត្រពី​ក្នុង​ខ្លួន និង​ទៅ​ជា​ខ្សោះ​ជាតិ​ទឹក​។​
•​    ​អាច​បង្ក​ជា​ផល​រំខាន​ច្រើន​ដូចជា ស្បែក​អា​លែ​ក​ស៊ី ជាពិសេស ថ្នាំ​ប៉េណី​ស៊ីលីន​តែម្តង​
•​    ​អាច​បណ្តាល​ឲ្យ​រលាក​ពោះវៀន​
•​    ​បង្ក​ជា​ការ​ស៊ាំ​ថ្នាំ​ចំពោះ​ក្មេង ហើយ​អាច​មាន​ផលវិបាក​ដែល​ប៉ះពាល់​ដល់​ជីវិត​ថែម​ទៀត នៅពេល​គេ​ធំ​ឡើង និង​ត្រូវ​ការប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​។

​អ្វី​ដែល​អ្នក​គួរ​ធ្វើ​

•​    ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​ពេល​ឲ្យ​ថ្នាំ​គ្រប់​ប្រភេទ​ដល់​កូន​ប្រើ មិនមែន​តែ​ថ្នាំ​ផ្សះ​មួយ​មុខ​ឡើយ​
•​    ​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ ដែល​ធ្លាប់​ប្រើ​ដែល​អ្នក​ទិញ​ពី​មុន និង​ទុក​ចោល​យូរ​ឡើយ​
•​    ​មិន​ត្រូវ​គិតថា ជំងឺ​របស់​កូន​បង្កឡើង​ដោយ​វីរុស​ឡើយ ទោះបីជា​ជា​រោគសញ្ញា​កើតឡើង លើស​ពី​មួយ​សប្តាហ៍ ដូច្នេះ គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។