Everton ចង់បានកីឡាករ Marko ពីក្លិប Stoke City

ក្លិប Everton កំពុងធ្វើការចរចា ក្នុងការផ្ទេរ ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Stoke City គឺកីឡាករ Marko Arnautovic ខណៈលោក Ronald Koeman កំពុងសម្លឹងមើលដំណោះស្រាយ ក្នុងការពង្រឹងតំបន់ប្រយុទ្ធ។

Ramadan-Sobhi-ft16

កីឡាករអន្តរជាតិរបស់អូទ្រីសនេះ នៅសល់កុងត្រាលេងមួយឆ្នាំ ជាមួយ Stoke ប៉ុន្តែរូបគេបរាជ័យ ព្រមព្រៀងសម្រាប់កុងត្រាលេងថ្មី ដោយសាររូបគេ ទាមទារប្រាក់បៀរវត្សរ៍ ៨ម៉ឺនផោនក្នុងមួយសប្តាហ៍។

ការទាមទារនោះ ថ្វីបើកំពុងរារាំង ការប៉ុនប៉ងរបស់ Everton ក្នុងការចុះហត្ថលេខាជាមួយកីឡាករវ័យ ២៧ឆ្នាំរូបនេះ ប៉ុន្តែបើកីឡាករនេះ មិនឈានដល់ការបន្តកុងត្រាថ្មីនោះទេ រូបគេគេនឹងដាក់តម្លៃខ្លួន ត្រៀមសម្រាប់ការផ្ទេរទៅកីឡដ្ឋាន Goodison Park របស់ Everton។

ក្លិប Everton ក៏បានផ្តើមយកចិត្តទុកដាក់លើកីឡាករនេះ ដែលនឹងផ្តល់តម្លៃខ្លួន ១២.៥លានផោន សម្រាប់ឲ្យរូបគេចាកចេញពីក្លិប Stoke នេះ។

សូមបញ្ជាក់ថា Stoke ទើបទិញកីឡាករអន្តរជាតិអេហ្សីប Ramadan Sobhi ពីក្លិប Al Ahly ខណៈកីឡាករ Joe Allen បានចុះកុងត្រា តម្លៃខ្លួន ១៣លានផោនពីក្លិបហង្សក្រហម Liverpool រួចហើយ៕

The post Everton ចង់បានកីឡាករ Marko ពីក្លិប Stoke City appeared first on CamboSport.