សប្បាយ​ក្លាយជា​ទុក្ខ​! មនុស្ស ៤០ នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ក្នុង​ពិធីជប់លៀង​មួយ​ ​

6 Videos


ថ្មីៗនេះមានអគ្គីភ័យមួយបានឆាបឆេះផ្ទៃប្រជាពលរដ្ឋមួយកន្លែងក្នុងតំបន់ Ambalavato ក្រុង Farafangana ប្រទេសម៉ាដាហ្គាស្ការ (Madagascar) ដែលសម្លាប់មនុស្ស ចំនួន ៤០ នាក់ដោយក្នុងនោះមានកុមារ ១៧ នាក់ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គីភ័យនេះគឺកើតឡើងក្នុងកំឡុងពេលដែលម្ចាស់ផ្ទះមួយកន្លែងនោះរៀបចំពីធីជប់លៀង ដែលមានការចូលរួមពីសំណាក់ញាតិមិត្តក្នុងភូមិមួយចំនួនធំ ។

សប្បាយ​ក្លាយជា​ទុក្ខ​! មនុស្ស ៤០ នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ក្នុង​ពិធីជប់លៀង​មួយ​ ​

P9

សប្បាយ​ក្លាយជា​ទុក្ខ​! មនុស្ស ៤០ នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ក្នុង​ពិធីជប់លៀង​មួយ​ ​

ដោយសារអំណាចភ្លើងឆេះខ្លាំងពេកទើបធ្វើឲ្យមនុស្សដែលនៅក្នុងផ្ទះនោះចំនួន ៣៩ នាក់មិនអាចចេញរួចហើយក៏ស្លាប់ភ្លាមៗ ដោយឡែកក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់លូនតាមបង្អួចចេញមកខាងក្រៅបាន ប៉ុន្តែដោយសាររបួសធ្ងន់ពេក ក្មេងប្រុសម្នាក់នោះក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យផងដែរ ។

សប្បាយ​ក្លាយជា​ទុក្ខ​! មនុស្ស ៤០ នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ក្នុង​ពិធីជប់លៀង​មួយ​ ​

គួរបញ្ជាក់ដែរថា ក្រុមអ្នកពន្លត់អគ្គីភ័យបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីមានការរាយការណ៍ពីសំណាក់ប៉ូលិសក្នុងតំបន់ ប៉ុន្តែទោះជាយ៉ាងណាផ្ទះមួយកន្លែងនោះត្រូវបានបំផ្លាញទាំងស្រុងដោយអំណាចភ្លើងហើយមនុស្ស ៣៩ នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយក្នុងនោះ ១៧ នាក់ជាកុមារ ហើយម្នាក់ទៀតអាយុ ១៤ ឆ្នាំ បានស្លាប់បន្ទាប់ពីបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ៕ (ប្រភព៖ មេរ៉ឺ) កុសល