ជនជាតិវៀតណាមប្រុស ស្រី១១នាក់ក្នុងចំណោម ៥៧ នាក់ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦ លោក ឧត្តមសេនីយន៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍បានបើកកិច្ចប្រតិ្តបត្តិការណ៍បង្ក្រាបទីតាំងជនអន្តោប្រវេសន៍រស់នៅខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួននូវជនជាតិវៀតណាមប្រុស ស្រី ៥៧ នាក់ដោយ ១១ នាក់ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ក្នុងនោះមានស្រី ១ នាក់ នឹង ប្រុស ១០ នាក់ចំណែក ៤៦ នាក់ទៀតមានលិខិតឆ្លងដែនត្រឹមត្រូវតែត្រូវយកលិខិតឆ្លងដែននាក់ទាំង ៤៦ នាក់ទៅត្រួតពិនិត្យសិន ដើម្បីអោយជាក់ច្បាស់ថាតើលិខិតឆ្លងដែនអ្នកទាំង ៤៦ នេះត្រឹមត្រូវហើយផុតកំណត់ហើយឬនៅ ក្នុងទីតាំងបង្ក្រាប់នោះបានធ្វើឡើងនៅក្នុងបុរីចំការដូង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយន៍ទោ អ៊ុក ហៃសីឡា ប្រធាននាយដ្ឋានអន្តោប្រវេសន៍បានមានប្រសាន៍ថា ចំពោះមនុស្សប្រុសស្រី ១១ នាក់ដែលពុំបានលិខិតឆ្លងដែនត្រឹមនោះត្រូវបានកម្លាំងសមត្ថកិច្ចអន្ដោប្រវេសន៍នាំខ្លួនយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបញ្ជូនខ្លួនទៅកាន់ប្រទេស វៀតណាមវិញ ។

លោកឧត្តមសេនីយន៍ទោ អ៊ុក ហៃសីឡា ប្រធាននាយដ្ឋានអន្តោប្រវេសន៍បានមានប្រសាន៍បន្ថែមទៀតថា លោកនឹងខិតខំប្រឹងប្រែងបន្តទៀតក្នុងការស្វែងរកនូវជនបរទេសដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវដើម្បីចាប់បញ្ជូនទៅកាន់ប្រទេសរបស់គេវិញ។ ហើយលោកបានសូមអំពាវនាវអោយតាមបណ្តាច្រកព្រំដែននានាមេត្តាជួយពង្រឹងដើម្បីកុំអោយមាន ការហូរចូលនូវជនបរទេសដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវមកកាន់ប្រទេសរបស់យើងបន្តទៀត ៕

ជនជាតិវៀតណាមប្រុស ស្រី១១នាក់ក្នុងចំណោម ៥៧ នាក់ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួន ជនជាតិវៀតណាមប្រុស ស្រី១១នាក់ក្នុងចំណោម ៥៧ នាក់ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួន ជនជាតិវៀតណាមប្រុស ស្រី១១នាក់ក្នុងចំណោម ៥៧ នាក់ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួន ជនជាតិវៀតណាមប្រុស ស្រី១១នាក់ក្នុងចំណោម ៥៧ នាក់ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួន

ប្រភព៖ nokorwatnews

  • ជនជាតិវៀតណាមប្រុស ស្រី១១នាក់ក្នុងចំណោម ៥៧ នាក់ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: