ពលរដ្ឋអាមេរិកជាងពាក់កណ្តាលចាត់ទុកលោកស្រីហ៊ីលឡារី គ្លីនតុន ថា គ្មានភាពស្មោះត្រង់

តាមការស្ទង់មតិរបស់ណ្តាញព័ត៌មាន CNN/OR បានបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក៦៨ភាគរយមិនទុកចិត្តលោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ។

អ្នកដែលចូលរួមស្ទង់មតិដោយឆ្លើយនៅសំនួរសួថា លោកស្រីហ៊ីលឡារី គ្លីនតុន មានភាពស្មោះត្រង់ និងគួរឲ្យទុកចិត្តដែរ ឬទេ? អ្នកដែលចូលរួមឆ្លើយនៅសំណួររហូតដល់ទៅ ៦៨ភាគរយបង្ហាញថា លោកស្រីគ្លីនតុន ខ្វះភាពស្មោះត្រង។

តាមការស្រាវជ្រាវមួយទៀតបានឲ្យដឹងថាពលរដ្ឋ៦៤ភាគរយ បង្ហាញការគាំទ្របេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោកដូណាល ត្រាំ និង៤១ភាគរយគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន។

នៅពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានថា បេក្ខភាពណាមួយអាចយកឈ្នះក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនោះឡើយ ដោយសារតែបេក្ខភាពទាំងពីរូបមានចំណុចខ្យោយរៀងៗខ្លួន ។

លោកត្រាំ មានចំណុចខ្សោយនោះ គឺគ្មានបទពិសោធនៅក្នុងការដឹកនាំនយោបាយអាមេរិក ហើយជំរុញឲ្យមានការប្រកាន់ពូជសាសន៍ ជាមួយក្រុមជនជាតិអិស្លាមដែលរស់នៅអាមេរិក ។

ចំណែកលោកស្រីហ៊ីឡារី គ្លីនតុន វិញមានចំណុចខ្យោយនោះគឺ ខ្វះភាពស្មោះត្រង់ ដោយសារតែរឿងអាស្រូវអីម៉ែល។

បើទោះបីបែបណាក្តី ពលរដ្ឋអាមេរិកមួយចំនួនធំ បង្ហាញការគាំទ្រទៅលើបុគ្គលដែលមានបទពិសោធន៍ក្នុងការដឹកនាំអាមេរិក និងពិភពលោកទាំងមូល ។ មួយវិញទៀត ពលរដ្ឋអាមេរិកចង់មើលឃើញមេដឹកនាំដែលជាស្ត្រីវិញម្តង ៕

ពលរដ្ឋអាមេរិកជាងពាក់កណ្តាលចាត់ទុកលោកស្រីហ៊ីលឡារី គ្លីនតុន ថា គ្មានភាពស្មោះត្រង់

ប្រភព៖ nokorwatnews

  • ពលរដ្ឋអាមេរិកជាងពាក់កណ្តាលចាត់ទុកលោកស្រីហ៊ីលឡារី គ្លីនតុន ថា គ្មានភាពស្មោះត្រង់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: