ម្តាយ​ទុយ៌ស ប្រសូត​កូន​ភ្លាមយកទៅ​បោះចោល​ក្នុង​​បង្គន់

គួរឱ្យអាណោចអាធ័មជាពន់ពេក ដែលរឿងនេះតែងកើតឡើងនៅស្រុកថៃជារឿយៗ ដែលម្តាយចិត្តអន្យតិរ្ថិយ មិនដឹងបេះដូងធ្វើអំពីអ្វី បង្កើតកូនហើយ យកទៅបោះចោល ជួននៅក្នុងធុងសំរាម ជួននៅតាមផ្លូវសាធារណៈ ចំណែកលើកនេះបានយកទៅបោះចោលនៅក្នុងថ្លាងបង្គន់នៃស្ថានីយប្រេងមួយក្នុងខេត្តក្រៈប៊ីប្រទេសថៃ ។

ម្តាយ​ទុយ៌ស ប្រសូត​កូន​ភ្លាមយកទៅ​បោះចោល​ក្នុង​​បង្គន់

ជាទារិកាដែលទើបកើតមកថ្មីៗ មានជាប់ប្រឡាក់ឈាមនៅដងខ្លួន ក្រហមរងៀលនៅឡើយ មានទម្ងន់ ២,៦ គីឡូក្រាម ។ សំណាងល្អទារិកានៅមានជីវិត ត្រូវបានតម្រួតមូលដ្ឋានយកទៅកាន់ មន្ទីរពេទ្យដើម្បីព្យាបាល និង ថែទាំ រួចប្រគល់ឱ្យក្រុមភ្នាក់ងារអភិវឌ្ឍសង្គមទំនុកបម្រុង ។

ម្តាយ​ទុយ៌ស ប្រសូត​កូន​ភ្លាមយកទៅ​បោះចោល​ក្នុង​​បង្គន់

ទីបំផុត ម្តាយដែលយកូនទៅចោលក្នុងថ្លាងបង្គន់ ត្រូវប៉ូលិសចាប់បានហើយ គឺជានិស្សិតអាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តស៊ុងខ្លា កំពុងសិក្សានៅថ្នាក់ឧត្តមសិក្សាក្នុងខេត្តភូកេត ។ ដោយមានការសង្ស័យឃើញមានឈាមហូរតាមជើង ហើយក្រណាត់មានប្រឡាក់ឈាម រួមទាំងមានទឹកមុខស្លេកស្លាំង ព្រមទាំងមានឥរិយាបថភ័យៗផងនោះក៏មានការសង្ស័យ ។

ម្តាយ​ទុយ៌ស ប្រសូត​កូន​ភ្លាមយកទៅ​បោះចោល​ក្នុង​​បង្គន់

ព័ត៌មានបានឱ្យដឹងថា និស្សិតស្រីនោះកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ ស្រាប់តែឈឺពោះមួយរំពេច ក៏សុំអ្នកបើករថយន្តឈប់ដើម្បីចូលបន្ទប់ទឹក ស្រាប់តែសម្រាលកូនខ្លួនឯង ក៏ទុកទារិកានៅក្នុងថ្លាងបង្គន់នោះទៅ ទីបំផុតប៉ូលិសឃាត់ខ្លួនបានមិនយូរប៉ុន្មាន ៕

ម្តាយ​ទុយ៌ស ប្រសូត​កូន​ភ្លាមយកទៅ​បោះចោល​ក្នុង​​បង្គន់

ប្រភព៖ pmhotnews

  • ម្តាយ​ទុយ៌ស ប្រសូត​កូន​ភ្លាមយកទៅ​បោះចោល​ក្នុង​​បង្គន់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: