ប្រឡាយ​បឹង​ត្របែក​ធានា​បញ្ជូន​ទឹក​​​​២៣​ម៉ែត្រ​គីប​ក្នុង​១​វិនាទី សម្រាប់​សមត្ថភាព​បូម​​ស្ថានីយ​ថ្មី

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តការងារចំពោះមុខមួយចំនួន ដើម្បីពន្លឿនការស្ថាបនាជញ្ជាំងបេតុង ប្រឡាយបឹងត្របែក ចាបពីផ្លូវ៤៨៤ រហូតដល់ស្ថានីយបូមតែម្ដង។
តាមកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាជញ្ជាំងបេតុងបឹងត្របែក នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បឹងត្របែក គឺជាប្រឡាយសំខាន់ដែលអាចរំដោះទឹកបានមួយភាគធំ នៃរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ប្រឡាយនេះត្រូវធានាបញ្ជូនទឹកឲ្យបាន ២៣ម៉ែត្រគីបក្នុងមួយវិនាទី សម្រាប់សមត្ថភាពបូមនៃស្ថានីយថ្មី ដូច្នេះត្រូវធ្វើការសម្រួលផ្លូវទឹកនេះឲ្យបានល្អបំផុត។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា សាលារាជធានីភ្នំពេញ ត្រូវបន្តការងារចំពោះមុខមួយចំនួន ដូចខាងក្រោម៖
១- បន្ថែមក្រុមហ៊ុនមួយទៀត ដើម្បីពន្លឿនការស្ថាបនាជញ្ជាំងបេតុងពីផ្លូវ៤៨៤ រហូតដល់ស្ថានីយបូមតែម្ដង។
២- អាជ្ញាធរខណ្ឌត្រូវយកប្លង់ជាក់ស្ដែង ដែលបងប្អូនប្រជាពលរដ្ឋរំលោភបំពាន ទៅធ្វើការផ្សព្វផ្សាយ ដើម្បីមានការចូលរួមសហការឲ្យបានល្អ។

៣- ចុះស្រង់ស្ថិតិបន្ថែម ដើម្បីពង្រីកផ្លូវអមសងខាងប្រឡាយបឹងត្របែកនេះឲ្យបានលឿន៕

ប្រឡាយ​បឹង​ត្របែក​ធានា​បញ្ជូន​ទឹក​​​​២៣​ម៉ែត្រ​គីប​ក្នុង​១​វិនាទី សម្រាប់​សមត្ថភាព​បូម​​ស្ថានីយ​ថ្មី ប្រឡាយ​បឹង​ត្របែក​ធានា​បញ្ជូន​ទឹក​​​​២៣​ម៉ែត្រ​គីប​ក្នុង​១​វិនាទី សម្រាប់​សមត្ថភាព​បូម​​ស្ថានីយ​ថ្មី ប្រឡាយ​បឹង​ត្របែក​ធានា​បញ្ជូន​ទឹក​​​​២៣​ម៉ែត្រ​គីប​ក្នុង​១​វិនាទី សម្រាប់​សមត្ថភាព​បូម​​ស្ថានីយ​ថ្មី

ប្រភព៖ kqube

  • ប្រឡាយ​បឹង​ត្របែក​ធានា​បញ្ជូន​ទឹក​​​​២៣​ម៉ែត្រ​គីប​ក្នុង​១​វិនាទី សម្រាប់​សមត្ថភាព​បូម​​ស្ថានីយ​ថ្មី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: