ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​កីឡា​ម៉ាក Nike ដំបូង​គេ​នៅ​ភ្នំពេញ បើក​សម្ពោធ​

ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​កីឡា​ម៉ាក Nike ដំបូង​គេ​នៅ​ភ្នំពេញ បាន​បើក​សម្ពោធ​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា កន្លង​ទៅ នៅ​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដៃគូ​សហការ ភ្ញៀវកិត្តិយស និង​អតិថិជន​យ៉ាង​ច្រើន​កុះករ។

 

ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​កីឡា​ម៉ាក Nike ដំបូង​គេ​នៅ​ភ្នំពេញ បើក​សម្ពោធ​

 

លោក គឹម សភរបុត្ត (Kim Sopheakrakboth) ជំនួយ​ការ​ផ្នែក​ទីផ្សារ​របស់​ហាង​លក់​សម្ភារៈ​កីឡា​ម៉ាក Nike បាន​និយាយ​ថា៖ “នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមហ៊ុន Nike បាន​ផ្ដល់​សិទ្ធិ​ចែកចាយ​លក់​សម្ភារៈ​កីឡា​នៅ​កម្ពុជា​យើង។ បច្ចុប្បន្ន វិស័យ​កីឡា​កំពុង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន ស្រប​ជាមួយ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន ដូច្នេះ​យើង​ក៏​នាំ​ចូល​សម្ភារៈ​កីឡា​ម៉ាក​ដ៏​ល្បី​នេះ ដើម្បី​ជួយ​គាំទ្រ​វិស័យ​កីឡា​របស់​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន។

 

លោក​បន្ថែម​ថា ហាង​លក់​សម្ភារៈ​កីឡា​ម៉ាក Nike នេះ នឹង​ពង្រីក​សាខា​បន្ត​ទៀត​នៅ​តាម​ផ្សារ​ទំនើប ហើយ​សម្ភារៈ​ដែល​នាំ​ចូល​ចែកចេញ​ជា ៤ ប្រភេទ គឺ ខោ​អាវ​កីឡា ស្បែក​ជើង​កីឡា បាល់ និង សំលៀក​បំពាក់​សម្រាប់​ដំណើរ​កម្សាន្ត​ផ្សេងៗ។

 

ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​កីឡា​ម៉ាក Nike ដំបូង​គេ​នៅ​ភ្នំពេញ បើក​សម្ពោធ​

 

ក្នុង​ឱកាស​នោះ Nike Store មាន​លក់​ MYSTERY BAG (ចំនួន​៣០) ដោយ​មួយ​ក្នុង​តម្លៃ​៥​ដុល្លារ ហើយ​ក្នុង​នោះ​មាន Voucher តម្លៃ​៥​ដុល្លារ ដែល​ទទួល​បាន​គូប៉ុង​ពី​ដៃគូ​សហការ Cellcard, Legend Cinemas, Boost Juice Cambodia, Protein, ផ្ទាំង​ផូសស្ទ័រ​រូប​កីឡាករ Wayne Rooney ឬ Neymar Jr. ។ អ្នក​នឹង​មាន​ឱកាស​ផ្សង​សំណាង​ទទួល​បាន​ផលិតផល NIKE ចំនួន ១ ដែល​អាច​ជា ស្បែក​ជើង ខោអាវ ស្រោម​ជើង មួយ​ក្នុង​ចំណោម​ផលិតផល​ខាង​លើ។

 

Nike Store មាន​ទីតាំង​នៅ​អគារ​លេខ ២៣០-២៣២ បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ផ្សារថ្មី២ ខណ្ឌ​ដូនពេញ (ជិតស្ដុប​អូតែល ស)។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​អ៊ីមែល [email protected] ឬ​ចូល​ផេក​ហ្វេសប៊ុក www.facebook.com/nikecambodiafc ៕

 

ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​កីឡា​ម៉ាក Nike ដំបូង​គេ​នៅ​ភ្នំពេញ បើក​សម្ពោធ​

 

ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​កីឡា​ម៉ាក Nike ដំបូង​គេ​នៅ​ភ្នំពេញ បើក​សម្ពោធ​

 

ហាង​លក់​សំលៀក​បំពាក់ និង​សម្ភារៈ​កីឡា​ម៉ាក Nike ដំបូង​គេ​នៅ​ភ្នំពេញ បើក​សម្ពោធ​

 

អត្ថបទ៖ ពាណិជ្ជកម្ម