ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ អា​ការៈដែល​ត្រូវ​ភ័យ​!!!

ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ អា​ការៈដែល​ត្រូវ​ភ័យ​!!!


ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ អា​ការៈដែល​ត្រូវ​ភ័យ​!!!

​កាលពី​លើក​មុន ខ្ញុំ​បាន​បង្ហាញ​រួច​ម្តង​ហើយ អំពី​ការ​ឈឺពោះ​ក្នុងពេល​មាន​ផ្ទៃពោះ ទៅតាម​ត្រីមាស​ទាំងបី​នៃ​ការ​មាន​ផ្ទៃពោះ ព្រមទាំង​បាន​បកស្រាយ អំពី​ការ​ឈឺពោះ ដែល​ស្ថិត​ក្នុង​លក្ខណៈ​ធម្មតា និង​មិនធម្មតា​។ ក្រោយមក ក៏​មាន​មិត្ត​អ្នកអាន​យើង បាន​សួរ​បន្ថែម​ទៀត​ថា តើ​ពេល​ណា ទើប​ជា​សញ្ញា​គ្រោះថ្នាក់​ដែល​ត្រូវ​បារម្ភ និង​ត្រូវការ​ទៅ​ជួប​ពេទ្យ នៅពេល​ឈឺពោះ​ទាំង​មាន​ផ្ទៃពោះ​ផង​អញ្ជឹង​?

​ខាងក្រោម​នេះ គឺជា​លក្ខណៈ​នៃ​ការ​ឈឺពោះ ក្នុងពេល​មាន​ផ្ទៃពោះ ដែល​ស្ត្រី​ជា​ម្តាយ​ផ្ទាល់ និង​ក្រុម​គ្រួសារ​ទាំងអស់​ត្រូវ​បារម្ភ និង​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។​

•​    ​បើសិន​ជា​អ្នក​មាន​បញ្ហា​ឈឺ​ពោះ ដែល​មាន​លក្ខណៈ​ស្ទើរតែ​ដូចគ្នា នឹង​ការឈឺចាប់​បែប​រមួល ដូចនឹង​ការឈឺចាប់​ពេល​មក​រដូវ ការឈឺចាប់​ជា​ចង្វាក់​ជាមួយគ្នា​នឹង​ការឡើង​កន្ទួល​លើ​ស្បែក ឬ​មាន​ធ្លាក់​ឈាម​ទៀត​នោះ វា​អាច​ជា​សញ្ញា​នៃ​ការ​រលូត​កូន​ហើយ​។​
•​    ​បើសិនជា​ការ​ឈឺពោះ​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នោម​ញឹក ហើយ​មាន​អារម្មណ៍​ក្រហាយ​នៅ​បង្ហួរនោម និងរ​មាស់​ទៀត​នោះ វា​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​ហើយ​។
•​    ​បើសិន​ជា​អ្នក​ឈឺ​ពោះ ដោយសារ​ការ​កន្ត្រាក់​ស្បូន មុន​គភ៌​អាយុ ៣៧ សប្តាហ៍ ហើយ​ការ​ឈឺពោះ​នោះ​ជា​លក្ខណៈ​ងំ និង​ឈឺ​ខ្នង​ជាប់ រឿង​នេះ​អាច​បញ្ជាក់​អំពី លក្ខណៈ​សម្រាលកូន​មិន​គ្រប់​ខែ​ហើយ​។​
•​    ​បើសិនជា​ការ​ឈឺពោះ​នោះ​កើត​ជាប់​រហូត និង​កាន់តែ​ខ្លាំង​ទៅៗ វា​អាច​បញ្ជាក់បាន​ថា ជាការ​របើក​សុក ចេញ​ពី​ជញ្ជាំង​ស្បូន​ហើយ​។​
•​    ​បើសិនជា​ការ​ឈឺពោះ​ខ្លាំងក្លា កើត​ឡើង​ជាមួយ​ការ​ធ្លាក់ឈាម នៅ​ចន្លោះ​សប្តាហ៍​ទី ៦ ទៅ​ទី ១០ នៃ​ការ​មាន​ផ្ទៃពោះ​វិញ វា​ក៏​អាច​បញ្ជាក់​អំពី​ជំងឺ​កូនក្រៅស្បូន​បានដែរ​។

​បើសិន​ជា​អ្នក​ធ្លាប់មាន អាការៈ​ទាំងអស់​ខាងលើ ជាមួយគ្នា​នឹង​ការ​ឈឺពោះ​ទៀត​នោះ យក​ល្អ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ និង​ណាត់ជួប​ជាមួយ​គាត់​ឲ្យបាន​លឿន​បំផុត តាម​តែ​អាច​ធ្វើបាន​ទៅ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។