សហភាព​អឺរ៉ុប​ពិចារណា​​​​ការ​អំពាវនាវ​របស់​សហជីព​​​ ហើយ​​​ជំរុញ​ឲ្យ​​​​​គោរព​​​​សិទ្ធិ​មនុស្ស

ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា លោកនឹងពិចារណាការអំពាវនាវពីសំណាក់សហជីពគាំទ្ររដ្ឋាភិបាល ដែលរិះគន់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលជំរុញរដ្ឋាភិបាលធ្វើឲ្យប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួនប្រសើរឡើង តាមរយៈការដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង។ ទោះជាយ៉ាងនេះក្តី ឯកអគ្គរដ្ឋទូត ជច អេដហ្គា (George Edgar) បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍន៍ប្រកបដោយសមធម៌និងប្រកបដោយចីរភាពជាលទ្ធភាពតែមួយគត់ ប្រសិនបើសិទ្ធិមនុស្សនិងនីតិរដ្ឋត្រូវបានគេគោរព។ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដាក់លិខិតមួយច្បាប់ចុះហត្ថលេខាដោយ៤១សហជីពដែលគាំទ្ររដ្ឋាភិបាលទៅលោក អេដហ្គា កាលពីថ្ងៃសុក្រ ដោយបញ្ចុះបញ្ចូលកុំឲ្យរឹតបន្តឹងពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតសម្រាប់ឧស្សាហកម្មកាត់ដេរនិងស្បែកជើងពីប្រទេសកម្ពុជា។ ការដាក់ញត្តិនេះបានធ្វើឡើង បន្ទាប់ពីមានញត្តិមួយស្រដៀងគ្នាពីសហជីព៩ដែលដាក់កាលពីដើមសប្តាហ៍មុន។ លោក សោម អូន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “បញ្ហានយោបាយគឺអ្នកនយោបាយពិភាក្សាជាមួយគ្នា ប៉ុន្តែសូមកុំប្រើបញ្ហាសេដ្ឋកិច្ចនិងបញ្ហាកាត់ដេរ។ នោះជាអាយុជីវិតរបស់កម្មករយើង”។ លោក រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រឈមនឹងការរិះគន់ពីគ្រប់ទិសទី ដោយសារតែសុន្ទរកថាដែលលោកបានថ្លែងនៅឯសភាអឺរ៉ុបក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃទី១៣ខែកក្កដា ដែលក្នុងសុន្ទរកថានោះ លោកបានជំរុញឲ្យសមាជិកបង្កើនសម្ពាធលើរដ្ឋាភិបាលកម្ពុជា ដោយពិចារណាឡើងវិញលើការនាំទំនិញរួចពន្ធរបស់វិស័យកាត់ដេរចូលទីផ្សារអឺរ៉ុប។ លោក អេដហ្គា បានមានប្រសាសន៍តាមរយៈសារអីុម៉េលកាលពីថ្ងៃសុក្រថា ការចូលទីផ្សារអឺរ៉ុបជាការជំរុញដ៏សំខាន់មួយនៅពីក្រោយកំណើនសេដ្ឋកិច្ច ដែលមានប្រយោជន៍ដល់ពលរដ្ឋកម្ពុជាទាំងអស់ ដែលក្នុងនោះមានទាំងអ្នកក្រីក្របំផុតផង ហើយថា […]

The post សហភាព​អឺរ៉ុប​ពិចារណា​​​​ការ​អំពាវនាវ​របស់​សហជីព​​​ ហើយ​​​ជំរុញ​ឲ្យ​​​​​គោរព​​​​សិទ្ធិ​មនុស្ស appeared first on The Cambodia Daily.