ទឹក​ប្រហុក​ជ្រលក់​ក្ដាម​សមុទ្រ​ស្ងោរ​ មាន​រសជាតិ​ឆ្ងាញ់​ និង​ងាយ​ធ្វើ​

ទឹក​ប្រហុក​ជ្រលក់​ក្ដាម​សមុទ្រ​ស្ងោរ​ មាន​រសជាតិ​ឆ្ងាញ់​ និង​ងាយ​ធ្វើ​

គិតសព្វៗទៅ ប្រជាជនខ្មែរ ពិតជាមានស្នាដៃ និងគំនិតច្នៃប្រឌិត ក្នុងការចម្អិនម្ហូបណាស់ ជាពិសេសមុខម្ហូបបែបប្រពៃណី របស់ខ្មែរយើង គឺសំបូរបែប និងប្រកបដោយឱជារសឈ្ងុយឆ្ងាញ់ រួមជាមួយទឹកជ្រលក់ ព្រមទាំងអន្លក់បន្លែបង្ការផ្សេងៗជាច្រើន។
នេះជាការបង្ហាញពីវិធីធ្វើទឹកជ្រលក់ ដោយប្រើប្រហុក ដើម្បីផ្លាស់ប្ដូររសនិយម ចំពោះការបរិភោគ ក្ដាមសមុទ្រស្ងោរ ដែលមានរសជាតិប្លែកមាត់ ខុសពីការបរិភោគជាមួយ ទឹកត្រីកោះកុង ដោយភាគច្រើន អ្នកបរិភោគនៅក្នុងស្រុកមួយចំនួន គឺហូបតែទឹកត្រីកោះកុង។
សូមសាកធ្វើ និងភ្លក់រសជាតិទឹកប្រហុក ជ្រលក់ជាមួយក្ដាមសេះស្ងោរ ថាតើមានរសជាតិបែបណា?
វិធីធ្វើ៖
១- ដាក់ប្រហុកចំហុយ
២- លីង ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស បុកអោយម៉ដ្ឋ យកលាយជាមួយប្រហុក
៣- ច្របាច់ក្រូចឆ្មារ ថែមស្ករត្នោត លាយអោយសព្វ ភ្លក់ថែមថយ តាមចំណូលចិត្ត

៤- ហាន់ស្លឹកជីររណារ ស្ដើងៗ រោយថែមពីលើទឹកជ្រលក់ ដើម្បីជួយបំបាត់ក្លិនឆ្អាប៕

ប្រភព៖ kqube

  • ទឹក​ប្រហុក​ជ្រលក់​ក្ដាម​សមុទ្រ​ស្ងោរ​ មាន​រសជាតិ​ឆ្ងាញ់​ និង​ងាយ​ធ្វើ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ចំនេះដឹង
Tags: